Connect with us

ព័ត៌មានជាតិ

៦ខែឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគ ៨៤ មានទុនជិត ១ពាន់លានដុល្លារ

បានផុស

នៅ

នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង​វិនិយោគចំនួន​៨៤គម្រោងមានទុនចំនួន ៩៤៦,៩៤លានដុល្លារអាមេរិក ដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន ១១៦០៧៣កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល ៦ខែដូចគ្នាឆ្នាំ២០២២កន្លងទៅ មានការថយចុះ ៣គម្រោង ពោលគឺ ៦ខែឆ្នាំមុន ចំនួន៨៧ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង២៧២៣លានដុល្លារអាមេរិក និងបង្កើតឱកាសការងារ​ជូនប្រជាពលរដ្ឋចំនួន៥៦២២៩កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងចំណោម៨៤ក្រុមហ៊ុន ដែលមានទុនវិនិយោគជិត១០០០លានដុល្លារអាមេរិក ក្នុងនោះ ខែមករាឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន១០មានទុនចំនួន៩៩,៤លានដុល្លារអាមេរិក​ បង្កើតការការជូន​ប្រជាពលរដ្ឋចំនួន១៧១២៩កន្លែង។

ខែកម្ភៈមានគម្រោងវិនិយោគចំនួន១៧ក្រុមហ៊ុនមានទុនវិនិយោគចំនួន៩៨,៨លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន២២៧៨៤កន្លែង។

ខែមីនាមានគម្រោងវិនិយោគចំនួន៧ដែលមានទុនវិនិយោគចំនួន៣៣,៧លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន៦៦៦៩កន្លែង។ខែមេសាមានគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុនមានទុនវិនិយោគចំនួន ២៤៧,៧​លានដុល្លារអាមេរិក ផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១៧៧២៣កន្លែង។ ខែឧសភាមានគម្រោង​វិនិយោគ​ចំនួន១០ក្រុមហ៊ុនមានទុនវិនិយោគចំនួន៦០,១៤លានដុល្លារដោយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន១៣៩៨៧កន្លែងនិងខែមិថុនាមានគម្រោងវិនិយោគចំនួន៣០ មានទុនវិនិយោគចំនួន៤០៧,៦លានដុល្លារអាមេរិក ដោយផ្តល់​ឱកាសការ​ងារជូនដល់ប្រជាពលរដ្ឋចំនួន៣៧៧៨១នាក់។

បើតាមCDC ក្នុងចំណោមគម្រោងចំនួន ៨៤មានទុនជិត ១០០០លានដុល្លារគម្រោងដែលបោះទុនច្រើនជាងគេ គឺគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះ​ដែលមានទុនប្រមាណ ១៣៨លានដុល្លារ។បន្ទាប់មកគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ ។គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង​និងសកម្មភាព​ពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគ​ប្រមាណ​៣០លានដុល្លារអាមេរិក។គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ​ប្រមាណ​២៦លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅស្រុក​អង្គស្នួល​ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លាន។គម្រោងសាងសង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ពលករ​ឥណ្ឌូណេស៊ី​ដែលសង្គ្រោះ​​នៅមីយ៉ាន់ម៉ា​​ ត្រូវ​បញ្ជូន​ទៅ​​ដល់​ប្រទេស​​វិញ​

ព័ត៌មានជាតិ៩ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តឧត្តមគិរីប្រឹក្សា(វត្តកោដូនតី)

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ប្រាក់ សោភ័ណ ត្រូវបានប្រកាសជាប្រធានការងារយុវជនគណបក្សខេត្តសៀមរាប

សន្តិសុខសង្គម២៨ នាទីutes មុន

អ្នកវិភាគ អ្នកឃ្លាំមើល និងសហជីពនៅកម្ពុជា៖ RFA គ្មានវិជ្ជាជីវៈជាសារព័ត៌មាននោះទេ ខណៈកំពុងបម្រើផលប្រយោជន៍ក្រុមជ្រុលនិយមក្រៅច្បាប់

ចរាចរណ៍៣០ នាទីutes មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សន្តិសុខសង្គម២៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សហគ្រាសចិន
សន្តិសុខសង្គម៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម