ព័ត៌មានជាតិ
សហគមន៍ខ្មែរឥស្លាម ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ពិសេស ទេសចរណ៍មូស្លីម
ប្រជាសហគមន៍ភូមិខ្ពប២ ខេត្តត្បូងឃ្មុំ កំពុងមានគោលបំណងចង់ដាំដើមឈើ ដើម្បីរៀបចំសោភ័ណភាពសហគមន៍របស់ខ្លួន ឱ្យប្រែក្លាយជាសហគមន៍បៃតងគំរូ និងឱ្យទៅជាសហគមន៍ទេសចរណ៍មូស្លីម (Muslim Community Tourism) ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ បម្រើដល់វិស័យទេសចរណ៍ ជាពិសេស ប្រភេទនៃទេសចរណ៍មូស្លីម។

នៅក្នុងពិធីដាំកូនដើមឈើចំនួន 5000ដើម ក្រោមប្រធានបទ “យើងរួមគ្នាបង្កើតភូមិបៃតង” ដែលស្ថិតក្នុងនៅភូមិខ្ពប២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានឲ្យដឹងអំពីស្ថានភាពទេសចរណ៍ក្នុងតំបន់ និងអន្តរជាតិ និងជាពិសេស គោលនយោបាយថ្មីៗរបស់ក្រសួងទេសចរណ៍ក្នុងការទាក់ទាញទេសចរណ៍មូស្លីម មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។

លោក កាទើ មហាំម៉ាត់ណោសស្រ៊ី បានគូសបញ្ជាក់អំពីកត្តាគន្លឹះសំខាន់នៃវិស័យទេសចរណ៍គឺ សុខសន្តិភាព និងស្ថេរភាពនយោបាយ ព្រោះបើគ្មានសន្តិភាពទេ ក៏គ្មានទេសចរនោះដែរ។ ទន្ទឹមនឹងនោះ លោកបានផ្តាំផ្ញើរដល់ប្រជាសហគម៍ ធ្វើយ៉ាងណារៀបចំទេសចរណ៍មូស្លីម រៀបចំសហគមន៍ ឲ្យមានភាពស្អាត និងបៃតង បដិសណ្ឋារកិច្ចល្អ ដើម្បីទទួលបាននូវភ្ញៀវទេសចរមកកាន់គោលដៅសហគមន៍ខ្ពប២ ឱ្យកាន់តែច្រើន និងជំរុញអោយមានយុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម”។

គួរជម្រាបថា ខេត្តត្បូងឃ្មុំ ជាខេត្តដែលមានសក្តានុពលទេសចរណ៍ជាច្រើន ក្នុងនោះ ផលិតផលទេសចរណ៍នៅតាមសហគមន៍ខ្មែរឥស្លាម ក៏ចាត់ទុក និងអាចរៀបចំ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ជាពិសេស ទេសចរណ៍មូស្លីម ដោយសារមានផលិតផលជាច្រើនទាំងនោះ មានប្រវត្តិ និងអាយុកាលយូរឆ្នាំមកម្ល៉េះ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ