ព័ត៌មានជាតិ
ភាពស្រស់ស្អាតនឹងកើនមួយកម្រិតទៀត ក្រោយដើមធ្នង់៧៥ដើម ដាំជុំវិញរង្វង់មូលទូក ខេត្តកំពង់ឆ្នាំង
រដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង បាននិងកំពុងដាំដុះដើមធ្នង់ចំនួន៧៥ដើម ដើម្បីផ្ដល់ជាម្លប់សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។

មន្ត្រីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងម្នាក់ ជាអ្នកចង្អុលការឲ្យក្រុមកម្មករដាំដុះដើមធ្នង់ខាងលើនេះ បាននិយាយឲ្យដឹងថា ដើមធ្នង់ចំនួន ៧៥ ដើមនេះ គឺលោក ថោង វីរ៉ាវុទ្ធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានជួយឧបត្ថម្ភដល់រដ្ឋបាលខេត្ត ដើម្បីយកមកដាំដុះនៅជុំវិញបរិវេណរង្វង់ទូកនេះ ដែលនឹងត្រូវប្រារព្ធធ្វើពិធីបុណ្យពាលីនាព្រឹកស្អែកថ្ងៃទី២៧ ខែមករា ដើម្បីឆ្លងសមិទ្ធផលថ្មីមួយនេះ។


លោក ជុំយ៉ង ជាប្រជាពលរដ្ឋរស់នៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែមករានេះ បានលើកឡើងថា ក្នុងនាមលោកជាប្រជាពលរដ្ឋម្នាក់ សូមកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់កសាងឡើងនូវសមិទ្ធផលថ្មីមួយនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋគាំទ្រនិងស្វាគមន៍គ្រប់គ្នា។ ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមធ្វើអនាម័យសំអាតជុំវិញរង្វង់មូលស្តូបនេះទាំងអស់គ្នា និងសូមកុំចោលសំរាមពាសវាលពាសកាល ដើម្បីឲ្យសមិទ្ធផលថ្មីមួយនេះ មានបរិស្ថានល្អ ស្វាគមន៍ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅក្នុងទឹកដី ខេត្តកំពង់ឆ្នាំង។


សូមបញ្ជាក់ផងដែរថា ចំណុចរង្វល់មូលទូកសមិទ្ធផលថ្មីនេះ គឺជាចំណុចផ្លូវប្រសព្វចំនួន៦ខ្សែ ហើយនៅផ្នែកខាងកើតជាប់គ្នានេះ គឺជាកំពង់ផែថ្មីរបស់ក្រុងកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋឆ្លងកាត់ចុះឡើងតាមសាឡាងឆ្លងទន្លេទៅកាន់ទឹកដីស្រុកកំពង់លែង និងខេត្តកំពង់ធំ ហើយក៏ជាតំបន់ទេសចរថ្មីមួយទៀត ដែលរដ្ឋ បាលខេត្តកំពង់ឆ្នាំងកំពុងធ្វើការអភិវឌ្ឍ ពង្រីកវិសាលភាពទេសចរណ៍នៅតាមមាត់ទន្លេ សម្រាប់លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ ប្រយ័ត្នច្រឡំផ្លូវ អ្នកជិះកាត់រង្វង់មូលចោមចៅ ជិះមើលៗផងបងប្អូនអ្នកបើកបរ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី