Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងប្រោសព្រះរាជទានសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

បានផុស

នៅ

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងប្រោសព្រះរាជទានសញ្ញាបត្រ ប្រគេន-ជូនសមណនិស្សិត-និស្សិតជ័យលាភីថ្នាក់បរិញ្ញា​បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។ ព្រះរាជពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣នេះ នៅសាលសន្និសីទចតុមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងព្រះរាជពិធីនេះ ក៏មានការអមព្រះរាជដំណើរដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី, សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, ឥស្សរជននានា សាស្ត្រាចារ្យ និងសមណនិស្សិត-និស្សិតជ័យលាភីចំនួន ៥០០រូប។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានពុទ្ធិកមហាវិទ្យាល័យចំនួន ៤ ពុទ្ធិកមហាវិទ្យាល័យ និងមាន តេប៉ាតឺម៉ងចំនួន ៧ ផ្សេងៗទៀត។ ក្នុងនោះមានដូចជា តេប៉ាតឺម៉ង់ ទស្សនវិជ្ជា និងសាសនា នីតិសាស្រ្ត វិទ្យាសាស្រ្តអប់រំ គ្រប់គ្រងទូទៅ ព័ត៌មានវិទ្យា អក្សរសាស្រ្តអង់គ្លេស និងអក្សរសាស្រ្តខ្មែរ រួមទាំងតេប៉ាតឺម៉ង់ផ្សេងៗទៀត។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈវ័យចំណាស់មួយ ដែលមានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត សម្រាប់សមណនិស្សិតសិស្ស ដែលមានបំណងចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យឡើងទៅ៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រសួងការងារ
ព័ត៌មានជាតិ៣ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១១ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ១៦ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

រាជិនីសំឡេងមាស ប៉ែន រ៉ន
ជីវិតកម្សាន្ដ១៩ នាទីutes មុន

ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម