Connect with us

ព័ត៌មានជាតិ

ម៉ោង​ជាង ០៧ ព្រឹកមិញ​ ជនជាតិចិន​ធ្លាក់​ពី​អគារ​កម្ពស់ ២២ ជាន់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ

បានផុស

នៅ

​ជនជាតិ​ចិន​ម្នា​ក់បាន​ធ្លាក់​ពី​អគារ​កម្ពស់​២២​ជាន់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ចំណុច​ក្រុមទី​៧ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ ​ករណីនេះ​បានកើតឡើង​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​។

​តាម​ការ​ឲ្យ​ដឹង​នៅ​កន្លែងកើតហេតុ ជនរងគ្រោះ​បាន​ធ្លាក់​ចេញពី​ជាន់​ទី​១៣ នៃ​អគារ​កម្ពស់​២២​ជាន់ មក​ទំ​លុះ​ដំបូល​បន្ទប់ទឹក​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​។​

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់ថា​ ជា​ករណី​អ្វី​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន ឃាត់​​ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៣​នាក់ ដែល​ស្នាក់នៅ​បន្ទប់​ជាមួយ​ជនរងគ្រោះ យកទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​សាកសួរ​៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម