ព័ត៌មានជាតិ
ត្រីមេពូជធំៗនៅដងទន្លេមេគង្គលើត្រូវបានគេនេសាទមកលក់នៅលើទីផ្សារក្នុងរដូវបិទនេសាទ
ទោះជាដល់រដូវបិទនេសាទក៏ដោយត្រីកម្រ និងជាត្រីមេពូជធំៗពងពេញៗពោះ ត្រូវបានគេនេសាទយកមកដាក់លក់លើ ទីផ្សារក្នុងខេត្តស្ទឹងត្រែង ខណៈភាគច្រើជាអាជីវករប្រមូលទិញយកទៅកាន់ទីផ្សារប្រទេសជិតខាង និងតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។

នៅដើមខែកក្កដានេះ មានរភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេឡើង ពពួកត្រីដែលរស់នៅតាមដងទន្លេមេគង្គលើជាប្រភេទកម្រនិងត្រីមេពូជធំៗពងពេញៗពោះ មានដូចជា ត្រីក្អែក ត្រីតានេល ត្រីប្រា ត្រីពោ ត្រីដំរី ត្រីឆ្កោក ត្រីកេះ ត្រីប៉ាវ៉ា ត្រីព្រួល ត្រីខ្លា និងត្រីជាច្រើនប្រភេទទៀត។
ពាក់ព័ន្ធក្នុងករណីខាងលើនេះមន្ត្រីជលផលបានឱ្យដឹងថា ក្រុមរបស់លោកជារៀងរាល់ថ្ងៃបានចុះ ល្បាតនៅតាមដងទន្លេមេគង្គបានប្រទះឃើញ ជនខិលខូចនៅតែលបលួចប្រើឧបករណ៍នេសាទខុសច្បាប់ ពេលសមត្ថកិច្ចចុះបង្ក្រាប រួចបើក ទូករត់គេច បន្សល់ទុក្ខវត្ថុតាងល្មើសជាច្រើនត្រូវបានកម្លាំងជំនាញប្រមូលបានយកមកដុតបំផ្លាញចោល។

លោកស្រីសមវិចិត្រនាយខណ្ឌជលផលក៏បានឲ្យដឹងដែរថា នៅក្នុងខែមិថុនាកន្លងទៅនេះក្រុមអភិរក្សត្រីមេពូជបានចុះបង្ក្រាបបទល្មើសចំនួន ៧០ លើក បង្ក្រាបបានករណីល្មើសបានចំនួន២០ករណី ដកហូតបានមងជិត៣០០០ម៉ែត្រនិងឧបករណ៍ ឆក់មួយគ្រឿង ទូកឈើ ចំនួន០១គ្រឿង ម៉ាស៊ីចំនួន០១គ្រឿង ខ្សែកាបភ្ជាប់ខ្សែភ្លើង ប្រវែង២ម៉ែត្រ ចំនួន១ ខ្សែ និងដាយ ប្រវែង៣០ម៉ែត្រ។ រីឯអ្នកឃាត់ខ្លួនបាន១១នាក់បានធ្វើការអប់រំ។
លោកនាយខណ្ឌបានអំពាវនាវដល់បងប្អូនប្រជានេសាទ ទាំងអស់ថាបើស្រលាញ់ធនធានជីវៈចម្រុះ ដែលមាននៅតាមដងទន្លេមេគង្គ ប្រជាអ្នកនេសាទទាំងអស់ត្រូវមានឆន្ទៈ កុំប្រើឧបករណ៍នេសាទខុសច្បាប់មិនថា នៅរដូវបិទបើកនេសាទនោះទេគឺច្បាប់ហាមឃាត់។

លោកនាយខណ្ឌពន្យល់ថា បញ្ហានេះ មន្ត្រីជលផលបានប្រើវិធីសាស្រ្តអប់រំគ្រប់រូបភាពហើយ ភាគី ពាក់ ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះកន្លងមកមន្ត្រីជលផលបានដកហូតនូវឧបករណ៍ឆក់ និងបានការឃាត់ខ្លួនជនសង្ស័យ យកមកអនុវត្តតាមផ្លូវច្បាប់បញ្ជូនទៅតុលាការផងដែរ៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង