ព័ត៌មានជាតិ
មិនគួរហៅមុខម្ហូបនេះថា«អាម៉ុក» ឡើយ ព្រោះជាពាក្យមិនសមគួរ
ម្ហូបមួយប្រភេទចម្អិនឡើងពីសាច់ត្រីត្រីរ៉ស់ស្រស់ ត្រីអណ្តែងស្រស់ ផ្សំគ្រឿងជាមួយ កាពិបុក និងខ្ទិះដូងជាដើម ខ្ចប់ចំហុយ ដាក់ស្លឹកញ ត្រូវបានប្រជាពលរដ្ឋខ្មែរមួយចំនួនហៅឈ្មោះម្ហូបមួយប្រភេទនេះថា«អាម៉ុក»។ សាធារណជនមួយចំនួនយល់ច្រឡំថា ការហៅឈ្មោះម្ហូបនេះ ថា«អាម៉ុក» គឺត្រឹមត្រូវ ហើយភាន់ច្រឡំថា ការហៅឈ្មោះម្ហូបនេះថា «ហហ្មុក» ជាការហៅឈ្មោះតាមប្រទេសថៃ។
បើយោងទៅតាមវចនានុក្រមសម្ដេច ព្រះសង្ឈរាជ ជួន ណាត និងវចនានុក្រមរាជបណ្ឌិត្យសភាកម្ពុជា គឺត្រូវហៅម្ហូបដ៏មានឱជារសមួយនេះថា«ហហ្មុក»(អានថា ហ៏-ហ៉្មុក ) ទើបត្រឹមត្រូវ ហើយមិនត្រូវហៅថា «អាម៉ុក»នោះទេ ព្រោះជាសម្តីពុំគួរសមសោះឡើយ ។
ជម្រាបជូនថា ម្ហូបកម្ពុជាមួយមុខនេះ មានការពេញនិយមណាស់ ហើយមិនត្រឹមតែពលរដ្ឋកម្ពុជា សូម្បីគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ក៏បាននិយមចូលចិត្តម្ហូបនេះផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំ២០២២ កម្ពុជាបានរៀបចំមុខម្ហូប ហហ្មុក យ៉ាងសម្រិតសម្រាំងជូនដល់ភ្ញៀវអន្តរជាតិដែលសុទ្ធសឹងជារដ្ឋមន្ត្រីការបរទេសបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ដែលសរុបមិនតិចជាង៣០ប្រទេសបានបរិភោគយ៉ាងពេញចិត្ត។ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានបញ្ជាក់បែបនេះថា៖ «ការរៀបចំម្ហូបខ្មែរ ហហ្មុក ទទួលភ្ញៀវបរទេសជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច»។
ជាមួយគ្នានេះដែរ កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ លោក Charles Calvino Hang កូនកាត់ខ្មែរ-អាមេរិកាំង បាននាំយកមុខម្ហូប ហហ្មុក ដែលជាម្ហូបតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Master Chef America ដោយទទួលបាន Yes ទាំងបួនពីចុងភៅលំដាប់ពិភពលោក អាចបន្តទៅវគ្គបន្ទាប់បាន។
បន្ថែមពីនេះ ក្រសួងទេសចរណ៍ បានស្នើសុំដាក់បញ្ចូលមុខម្ហូប៤មុខរបស់កម្ពុជា រួមមាន ហហ្មុក សម្លកកូរ សម្លរម្ជូរគ្រឿង សម្លរប្រហើរ ជាមួយនឹងបង្អែមចំនួន៥មុខបន្ថែមទៀត ដូចជា នំអន្សម នំផ្លែអាយ បាយដំណើបសង្យា នំចក្រច័ន្ទ និងនំស្លឹកស្រស់ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបីរបស់អង្គការយូណេស្កូ (UNESCO។ មកទល់ពេលនេះ សំណើរទាំងនេះ កំពុងស្ថិតក្នុងដំណាក់កាលប្រមូលរៀបចំឯកសារ ដើម្បីឈានដល់ស្នើសុំជាផ្លូវការចុះបញ្ជីបេតិកភណ្ឌពិភពលោកអរូបិរបស់អង្គការយូណេស្កូ៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច