ព័ត៌មានជាតិ
យុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណ ដល់តាមខ្នងផ្ទះពលរដ្ឋនៅភ្នំពេញ ធ្វើបានជាង ៤ម៉ឺនអត្តសញ្ញាណប័ណ្ណ
នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដល់តាមភូមិ និងតាមខ្នងផ្ទះបានជាង ៤ម៉ឺនអត្តសញ្ញាណប័ណ្ណហើយ។ យុទ្ធនាការនេះ នឹងបន្តធ្វើជាបន្តបន្ទាប់ទៀត ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុ ហើយចង់ធ្វើអត្តសញ្ញាណប័ណ្ណ។

គួរឲ្យដឹងដែរថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារដ៏សំខាន់មួយ សម្រាប់ឲ្យប្រជាពលរដ្ឋយកទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ។

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់តាំងពីចុងឆ្នាំ ២០២២ រហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៣ កម្លាំងជំនាញនគរបាលរាជធានីភ្នំពេញ បានចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះបានជាង ៤ម៉ឺនអត្តសញ្ញាណប័ណ្ណ។

លោកបានឲ្យដឹងបែបនេះថា «ចឹងគិតចាប់ពីដែលយើងចុះធ្វើការងារនេះ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣នេះ គឺក្រុមការងារបានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋបានចំនួន ៤១,៩៥០នាក់»។
លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានបញ្ជាក់ថា យុទ្ធនាការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់តាមភូមិ និងតាមខ្នងផ្ទះ នឹងត្រូវធ្វើជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលចង់ធ្វើអត្តសញ្ញាណប័ណ្ណ។

អ្នកនាំពាក្យរូបនេះ បានឲ្យបន្តថា «យុទ្ធនាការនេះ គឺយើងនៅតែបន្តអនុវត្តជាបន្តបន្ទាប់ ដើម្បីជំរុញឲ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យខាតពេលវេលា ដែលយើងអាចធ្វើបាននៅពេលគាត់ចេញពីធ្វើការ ឬដល់ពេលយប់ជាដើម តាមជាក់ស្ដែងពេលវេលាដែលពួកគាត់ទំនេរ ហើយក្នុងរយៈពេលកន្លងមកនេះ គឺបងប្អូនប្រជាពលរដ្ឋមានការគាំទ្រ និងសាទរនូវយុទ្ធនាការនេះច្រើន ដោយសារគាត់ចំណេញ និងចំណេញថវិកា»។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២កន្លងទៅនេះ បានណែនាំដល់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអធិការដ្ឋាននគរ បាលខណ្ឌទាំង ១៤ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ត្រូវចាប់ផ្ដើមចុះរៀបចំ និងចុះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់តាមភូមិ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ