ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន៖ ភាពខ្លាំងរបស់គណបក្សប្រជាជន គឺហ៊ានថា ហ៊ានធ្វើ ហើយមិនរត់ចោលប្រជាជន
«គណបក្សប្រជាជនកម្ពុជា មានភាពខ្លាំងនៅត្រង់ថា ហ៊ានថា ហ៊ានសន្យាហើយ គឺធ្វើឱ្យទាល់តែបាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ស្គាល់ទុក្ខលំបាក ស្គាល់ប្រជាពលរដ្ឋច្បាស់ ជួយពលរដ្ឋជានិច្ច និងមិនរត់ចោលពលរដ្ឋទៅណាឡើយ ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូតចេញពីប្រជាជន»។ នេះ គឺជាការអះអាងរបស់សម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ឆ្លើយតបទៅនឹងសំណួរថា តើអ្វីទៅជាភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា?។

សម្ដេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង បានមានប្រសាសន៍ប្រាប់សារព័ត៌មាន កម្ពុជាថ្មី ថា គណបក្សប្រជាជន មានភាពខ្លាំងយ៉ាងរឹងមាំ គឺទី១. គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើង និងស្ថិតស្ថេរដោយសារប្រជាជន ធ្វើអ្វីគ្រប់យ៉ាង ដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ទី២. គឺចាប់ពីថ្ងៃបង្កើតមក គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវបំណង និងឧត្ដមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ពុះពារគ្រប់ឧបសគ្គ ពលិកម្មការងារគ្រប់ពេលវេលា ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម មិនដែលរត់ចោលប្រជាជនម្ដងណាឡើយ។

ចំណុចខ្លាំងទី៣. គឺគណបក្សប្រជាជនកម្ពុជា មានភាពចាស់ទុំខាងនយោបាយ មានជំនាញគ្រប់គ្រងលើគ្រប់វិស័យ ទាំងកិច្ចការក្នុងប្រទេស និងកិច្ចការទំនាក់ទំនងការបរទេស។ ភាពខ្លាំងទី៤វិញ ដែលមិនអាចខ្វះបាននោះ គឺមានសម្ដេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍ឆ្នើមដឹកនាំនាវាកម្ពុជារីកចម្រើនលើគ្រប់វិស័យ។ ចំណែក ទី៥ គឺគណបក្សប្រជាជនមានឯកភាពផ្ទៃក្នុងរឹងមាំ គ្មានសត្រូវណាមកបំបែកបានឡើយ។ មួយទៀត គឺគណបក្សប្រជាជនមានគោលការណ៍ និងយុទ្ធសាស្ត្រនយោបាយ ច្បាស់លាស់ដែលជាមូលដ្ឋានសម្រាប់បង្កើតរាជរដ្ឋាភិបាល ហើយអ្វីលើសពីបក្សដទៃ គឺទី៧ គណបក្សប្រជាជន មានមន្ត្រីជាច្រើន ប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌ល្អប្រពៃ។
គណបក្សប្រជាជន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលគិតមកទល់ពេលនេះ មានអាយុកាល៧២ឆ្នាំហើយ។ គណបក្សប្រជាជនកម្ពុជា បានប្ដូរឈ្មោះចំនួន៤ដង គឺដំបូងឈ្មោះគណបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយត្រូវបានប្តូរមកជាបក្សប្រជាជនបដិវត្តន៍កម្ពុជា បក្សពលករកម្ពុជា បក្សកុម្មុយនីស្តកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ ឈ្មោះគណបក្សប្រជាជនកម្ពុជា គឺជាឈ្មោះចុងក្រោយ និងត្រូវបានប្រើរហូតមកដល់សព្វថ្ងៃ ដោយគណបក្សនេះ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីឆ្នាំ ១៩៩៨។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា បានឈរលេខរៀងទី១៨ ចុងក្រោយគេក្នុងចំណោមគណបក្សនយោបាយចូលរួមការបោះឆ្នោតចំនួន១៨។ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបង្ហាញការជឿជាក់ថា នៅក្នុងការបោះឆ្នោតខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈយ៉ាងច្រើនលើសលប់នៅក្នុងរដ្ឋសភា។ នេះ គឺដោយសារតែសម្តេចមើលឃើញពីសន្ទុះនៃការគាំទ្រ និងជឿជាក់របស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា នៅតែមានភាពពុះកញ្ជ្រៀលយ៉ាងខ្លាំង៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?