ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ៖ អាជីពគ្រូពេទ្យ ជាការងារប្រៀបដូចទេវតា
លោក ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តត្បូងឃ្មុំមានប្រសាសន៍ថា អាជីពធ្វើជាគ្រូពេទ្យជាអាជីពមួយដែលប្រៀបបាន ដូចទៅទេវតា ដែលចាំជួយមនុស្សឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត។

ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ជាម ច័ន្ទសោភណ្ឌ បានលើកឡើងថា អាជីពជាគ្រូពេទ្យជាការងារមួយយ៉ាងសំខាន់ ដើម្បីបម្រើសេវាផ្សេងៗនិងជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺផ្សេងៗ។ លើសពីនេះទៀត វាពិតជាចាំបាច់ណាស់ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តខិតខំស្រាវជ្រាវ សិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំផ្នែកចំណេះដឹង, បច្ចេកទេស និងសម្ភារបរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធិក្នុងការពិនិត្យ និងព្យាបាលជាដើម។

លោកលោក ជាម ច័ន្ទសោភណ្ឌ បានលើកឡើងបន្តថា ជាក់ស្តែងនៅក្នុងវិបត្តិកូវីដ ១៩ ក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការងារសង្គម ចូលរួមប្រយុទ្ធជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យដល់សព្វថ្ងៃនេះ។
លោក ជាម ច័ន្ទសោភណ្ឌ គូសបញ្ជាក់បន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះហើយ ញ៉ាំងឱ្យវិស័យសុខាភិបាលអាចបន្តបោះជំហាន រីកចម្រើនទៅមុខប្រកបដោយគុណភាពបន្ថែមទៀត។
លោក វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំមានគ្រូពេទ្យចំនួន ១៥៥៨ នាក់ មានការិយាល័យជុំវិញមន្ទីរចំនួន៤ ,ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន ៧ មន្ទីរពេទ្យបង្អែកចំនួន ៧ (មន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្គ្រប់កម្រិត ៣ ចំនួន១ (មន្ទីរពេទ្យខេត្តបំពាក់សម្ភារៈទំនើបៗ មានមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនត្បូងឃ្មុំ ), មន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្គ្រប់កម្រិត ២ ចំនួន៤ (មន្ទីរពេទ្យបង្អែកព្រះនរោត្តសីហនុត្បូងឃ្មុំ, មន្ទីរពេទ្យបង្អែកមេមត់, មន្ទីរពេទ្យបង្អែកពញាក្រែក,មន្ទីរពេទ្យបង្អែកក្រូចឆ្មារ) និងមន្ទីរពេទ្យបង្អែកបំពេញសំណុំសកម្មភាពបង្គ្រប់កម្រិត ១ ចំនួន ២ (មន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ , មន្ទីរពេទ្យបង្អែកស្រុកតំបែរ) និងមណ្ឌលសុខភាពចំនួន ៧៤ និងប៉ុស្តិ៍សុខភាពចំនួន១ ទូទាំងខេត្តត្បូងឃ្មុំ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ