Connect with us

ព័ត៌មានជាតិ

អាវុធហត្ថបង្ក្រាបរថយន្តមួយគ្រឿង បង្កប់ឈើប្រណិត​ជិត​២០០ដុំ

បានផុស

នៅ

ជនសង្ស័យចំនួន ២ នាក់ រួមជាមួយ​ដុំឈើប្រណិត ជិត ២០០ ដុំ ដាក់បង្កប់ក្នុងរថយន្ត ដឹកចេញពីស្រុកសំឡូត ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ធ្វើការបង្ក្រាប ដើម្បីបញ្ជូន​ទៅកាន់អង្គភាពជំនាញចាត់ការបន្ត។

លោក ជុំ ណូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត បានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង ៥ និង៣០នាទី ល្ងាច នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅត្រង់ចំណុចគល់ស្ពានអូរស្ងួត ស្ថិតនៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់អាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា រថយន្តដឹកឈើ១គ្រឿងនេះ ម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 2A-1889 ។ចំណែកជនសង្ស័យទាំង២នាក់ មានឈ្មោះ វ៉ាន់ រ៉ា អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរតាពុក សង្កាត់ អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិន និងឈ្មោះ ប៊ុន ឡែន អាយុ ២៧ឆ្នាំ មុខរបរកម្មករ នៅភូមិកំពុងសីមា សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

របាយការណ៍បញ្ជាក់ថា វត្ថុតាងដែលដកហូតបានរួមមាន៖ រថយន្ដចំនួន ១គ្រឿង ឈើប្រណិតចំនួន ១៦៤ដុំ និងប្រាក់រៀល ៨៤,៥០០៛ ។ បច្ចុប្បន្នមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម