ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំអ្នកសិល្បៈល្បីៗ ជាង ៥០ នាក់ និងអ្នកគាំទ្រ ហែតាមក្បួន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បើកយុទ្ធនាការឃោសនាបោះឆ្នោត
កាលពីថ្ងៃទី ១ កក្កដា ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារនយោបាយសំខាន់ៗ នៅចំពោះមុខសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រ ប្រមាណជាង ៧ ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ក្រោយបញ្ចប់សេចក្ដីថ្លែងការណ៍ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រគល់ទង់គណបក្សជូនដល់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣។

ភ្លាមៗ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត រួមជាមួយអ្នកគាំទ្ររាប់ពាន់នាក់ បានចេញហែក្បួនព្យុហយាត្រានៅតាមបណ្ដោយមហាវិថី វិថី និងផ្លូវសំខាន់ៗ ទូទាំងរាជធានីភ្នំពេញ។

ជាមួយគ្នានោះ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាថ្ងៃដំបូង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានដឹកនាំអ្នកសិល្បៈល្បីៗ ជាង ៥០ នាក់ អ្នកប្រដាល់គុនខ្មែរ សិស្ស និស្សិត ជាច្រើនពាន់នាក់ ហែតាមពីក្រោយក្បួន ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ឯកឧត្ដម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និង ឯកឧត្ដម ហេង សួរ សមាជិកយុវជនថ្នាក់កណ្ដាល បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ យ៉ាងគគ្រឹកគគ្រេងភ្លូកទឹកភ្លូកដី៕
ទស្សនាវីដេអូ៖




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ