Connect with us

ព័ត៌មានជាតិ

ក្រសួងដែនដីជំរុញការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យបួនគម្រោងនៅភ្នំពេញ និងខេត្តកណ្តាល

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយលើកកម្ពស់សិទ្ធិទទួលបានលំនៅឋានរបស់ប្រជាពលរដ្ឋ តាមរយៈការសហការគ្នារវាងវិស័យឯកជន និងរដ្ឋ ដើម្បីអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយមកទល់ពេលនេះ មានក្រុមហ៊ុនធំៗចំនួន៤ហើយ បាននិងកំពុងសាងសង់​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យក្រោមការគាំទ្រពីរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ក្រសួងកំពុងជំរុញការអភិវឌ្ឍគម្រោងសាងសង់ទាំងបួនគម្រោងនេះ ស្ថិតនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានលំនៅឋានសរុប ៨៣៣១ខ្នង​​។ ក្នុងនោះ អគារស្នាក់នៅរួមមានចំនួន ៣១៦៤ យូនីត។

ថ្លែងនៅក្នុងកិច្ចពិភាក្សាស្តីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា កាលពីថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២៣ មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី បានបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងទាំងបួននេះ ដូច្នេះថា« គម្រោងទី១ អគារស្នាក់នៅរួម ដែលបានសាងសង់រួចរាល់ ១០០ ភាគរយ និងបានលក់ចេញចំនួន ២,៨៦៦ unit ស្មើនឹង ៩៦,៨ ភាគរយ និងមានអ្នកចូលស្នាក់នៅជាង ១ពាន់ ៧០០ ជាចំណែកឯកជន។ គម្រោងហ្ក្រេនផាក នៅក្នុងដំណាក់កាលទី ២ បានអភិវឌ្ឍចំនួន ២១៤ ខ្នងនៅភូមិដូនកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ៍យ ដោយបានសម្រេច​លទ្ធផលសាងសង់បាន ២៣ ភាគរយ ខណៈដែលគម្រោងដំណាក់កាលទី ១ បានបញ្ចប់ ១០០ភាគរយហើយ។

ចំណែកគម្រោងបុរីសែនមនោរម្យព្រែកតាទែន  ដំណាក់ទី១ មានចំនួន ១,៧៧១ ខ្នង ដោយលក់ និងទទួលប្រាក់កក់នៃគម្រោងបាន ៩៧ ភាគរយ។ ដោយឡែក គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ដំណាក់កាលទី២ សម្រេចបានរួចរាល់ហើយ ដោយមានលំនៅឋានចំនួន ២,២៤០ ខ្នង។​

រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី បានដាក់ចេញនូវគោលនយោបាយជាតិស្ដីពីលំនៅឋានក្នុងចក្ខុវិស័យ សំដៅធ្វើឱ្យប្រជាជនទូទាំងប្រទេសមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយ សុខុមាលភាព សុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមងាយរងគ្រោះ។

គោលនយោបាយបង្កើតលំនៅឋានតម្លៃសមរម្យក្រោមកិច្ចសហការរវាងវិស័យឯកជន និងរដ្ឋនេះ ក៏ជាផ្នែកជួយ​លើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ក្នុងទីក្រុង និងទីប្រជុំជន។ លើសពីនេះ វាជួយកាត់បន្ថយបញ្ហាអស្ថិរភាពសង្គម ក៏ដូចជាចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវិស័យនគរូបនីយកម្ម និងសំណង់នៅកម្ពុជា៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ វិនាទី មុន

SchneiTec ​ នឹងធ្វើការកៀរគរទុនប្រមាណ ៥០ ដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងពី CSX

ព័ត៌មានជាតិ៤ នាទីutes មុន

ចូលឆ្នាំខ្មែរ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យរួមគ្នាបញ្ជ្រាបសារទប់ស្កាត់អំពើជួញដូរមនុស្ស

កីឡា១៣ នាទីutes មុន

ចេញទៅ អាមេរិក លើកនេះ គុនខ្មែរ នឹងចាប់ដៃស្ថាប័ន WCK ប្រកួតច្បាប់គុនខ្មែរ

ព័ត៌មានជាតិ១៩ នាទីutes មុន

គិតត្រឹមពេលនេះ មានពលករខ្មែរ ០១ នាក់ ស្លាប់ និង ០១ នាក់ទៀត រងរបួស ដោយការរញ្ជួយដីក្នុងប្រទេសថៃ

សេដ្ឋកិច្ច២៥ នាទីutes មុន

រដ្ឋមន្ត្រីណែនាំឱ្យរក្សាតម្លៃផលិតផលទេសចរណ៍សមរម្យ​ នាឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម