ព័ត៌មានជាតិ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដាក់ផែនការត្រៀមសង្គ្រោះពលរដ្ឋពីទឹកជំនន់
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានប្រជុំដាក់ផែនការ និងលើកទិសដៅដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងរដូវវស្សា និងទឹកជំនន់ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមិថុនា ឆ្នាំ២០២៣ និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៣នៅថ្ងៃទី៤កក្កដានេះ លោក ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា គ្រោះមហន្តរាយ អាកាសធាតុក្នុងរដូវវស្សាឆ្នាំនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើការសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នជំនាញក្នុងការត្រៀមរៀបចំសម្រាប់ការអន្តរាគមន៍សង្គ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយ។
លោកបានបន្តថា ទិសដៅបន្តគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសហការ ជាមួយក្រសួងស្ថាប័ន្ធនានាពាក់ព័ន្ធពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក្នុងការតាមដាន និងចុះពិនិត្យការប្រឈមនឹងការខ្វះខាតទឹកនៅតាមមូលដ្ឋានសហគមន៍ងាយរងគ្រោះ។
លោក ហង្ស សាមឿនបន្តថា អាជ្ញាធរពង្រឹងយន្តការនៃការតាមដានស្ថានភាពអាកាសធាតុដែលអាចនឹងកើតមានក្នុងតំបន់ និងក្នុងប្រទេស ដើម្បីបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មូលដ្ឋានសហគមន៍ និងមុខសញ្ញារងគ្រោះក្នុងការមានវិធានការទប់ស្កាត់ និងកាត់បន្ថយហានិភ័យបានសមស្រប។
ពង្រឹងសមត្ថភាព និងលទ្ធភាពក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងដំណើរការរៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨និងសហការពង្រឹងភាពជាដៃគូ សម្រាប់ការអនុវត្តការងារគម្រោងក្នុងក្របខ័ណ្ឌកម្មវិធីជាតិ ជាមួយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) កម្មវិធីស្បៀងអាហារពិភពលោក (WFP) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (WB) ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រជាជាតិ អន្តរជាតិ និងក្របខ័ណ្ឌអាស៊ាន សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ស្របតាមក្របខ័ណ្ឌការងារសេនដាយ ២០១៥-២០៣០ និងក្របខ័ណ្ឌអាស៊ាន “អាស៊ានមួយការឆ្លើយតបមួយ”៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ