ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទទួលបានរូបថតមួយសន្លឹករបស់សម្ដេច ដែលថតដោយអ្នកយកព័ត៌មានបរទេស កាលពីឆ្នាំ ១៩៩៣
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានរូបថតមួយសន្លឹករបស់សម្ដេច ដែលត្រូវបានថតដោយអ្នកយកព័ត៌មានបរទេស កាលពីឆ្នាំ ១៩៩៣។ សម្ដេចតេជោ ហ៊ុន សែន មិនដែលបានឃើញរូបថតមួយសន្លឹកនោះទេ កាលពីកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមតេលេក្រាម នៅល្ងាចថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣នេះថា កាលពីព្រឹកមិញ សម្ដេច បានទៅចូលរួមកម្មវិធីមង្គលការកូនស្រីរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលនៅទីនោះ សម្ដេច បានទទួលរូបថតមួយសន្លឹក ដែលសម្ដេចមិនដែលបានឃើញពីមុនមកឡើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន រូបថតនេះ ត្រូវបានថតដោយអ្នកយកព័ត៌មានបរទេស កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ១៩៩៣ នៅពេលដែលសម្ដេច និងភរិយាទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាម ដែលកាលពេលណោះ គឺការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្តថា រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំង ដែលលោកស្រី ឆេង និព័ន្ធ កូនស្រីរបស់លោកស្រី ភឿង សកុណា ដេញថ្លៃបាន និងយកមកប្រគល់ឲ្យសម្ដេច នៅថ្ងៃរៀបការរបស់ខ្លួន។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «ខ្ញុំ និងភរិយាសូមអរគុណក្មួយស្រី ឆេង និព័ន្ធ និងស្វាមីដែលបានខិតខំចំណាយកម្លាំង និងថវិកាដេញថ្លៃទិញ យករូបថតដ៏កម្រនេះប្រគល់ឲ្យខ្ញុំ។ បើគិតពីឆ្នាំ ១៩៩៣ មកដល់ឆ្នាំ ២០២៣ មានរយៈពេល ៣០ឆ្នាំគត់ ដែលពេលនោះ ខ្ញុំមានអាយុ ៤១ឆ្នាំ ឯភរិយាខ្ញំមានអាយុ ៣៩ឆ្នាំ»៕


-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក