ព័ត៌មានជាតិ
មន្ត្រីស្នងការខេត្តបាត់ដំបង មិនទុកឲ្យមន្ត្រីនគរបាលខេត្តណាម្នាក់ ឯកានោះទេ
បាត់ដំបង ៖ ថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ៤ខែកក្កដា ឆ្នាំ២០២៣នេះ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារសព លោក ជា ថូន អតីតស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជានិវត្តន៍ជនដែលលោក បានទទួលមរណភាពកាលពីថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២៣ក្នុងអាយុ ៦៩ឆ្នាំ ដោយរោគាពាធ។

ក្នុងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការរដ្ឋាននគរបាលខេត្ត ប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលនិងក្រុមការងារ (ស.អ.ក)គោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជានិងថវិកាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងជូនដល់ក្រុមគ្រួសារសពលោក ជា ថូន ផងដែរ នៅក្នុងលំនៅដ្ឋានស្ថិតនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីការគោរពវិញ្ញាណក្ខន្ធរួចមក ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន(ប្រាំមួយលានរៀល)ត្រូវបានប្រគល់ជូន ក្រុមគ្រួសារសពដែលក្នុងនោះមានថវិកាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងចំនួន៤,០០០,០០០រៀល(បួនលានរៀល)។ ថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ស្នងការចំនួន១,០០០,០០០រៀល(មួយលានរៀល)។ ទឹកបរិសុទ្ធចំនួន០៥កេស,-ទឹកក្រូចចំនួន០៥កេស,-ថវិកាបានពីការចូលរួមរបស់ លោក លោកស្រីស្នងការរង និងកងកម្លាំងនគរបាលចំនួន១,១០០, ០០០ រៀល(មួយលាននិងដប់ម៉ឺនរៀល)បានប្រគល់ ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យនេះ។

ជាមួយគ្នានេះដែរ លោកស្នងការខេត្តក៏បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិ កម្ពុជា លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានសមាគមមិត្តនគរបាល ជាតិ លោក នាយឧត្តមសេនីយ៍ កិត្តិសង្កហបណ្ឌិត គន់ គីម អនុប្រធាននិងជា អគ្គលេខាធិការ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំង លោក នាយឧត្តមសេនីយ៍ ប៉ែន វិ បុល អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានបុគ្គលិកនិងជាអគ្គលេខាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា ផងដែរ។

ក្រៅពីនេះ ក៏មានអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងលោក ច័ន្ទ សុផល រួមនិងមន្ត្រីរាជការជាច្រើនផងដែរ បានចូលរួម រំលែកទុក្ខដល់ក្រុមគ្រួសារសព។កាយវិការដ៏ប្រពៃរបស់មន្ត្រីខាងលើក៏មានការសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងការលំបាករបស់ក្រុមគ្រួសារសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាក៏ដូចសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់នៃសមាគមមិត្តនគរបាលជាតិកម្ពុជានិងសមាគមអតីត យុទ្ធជនកម្ពុជា ពីក្រុមគ្រួសារសពទាំងអស់ដោយក្តីកក់ក្តៅផងដែរ៕
ដោយ ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ