Connect with us

ព័ត៌មានជាតិ

ទឹកធ្លាក់ ឆាយ​កី ដែល​អ្នកទេសចរ មិន​គួរ​រំលង

បានផុស

នៅ

​កោះកុង​ ៖ «​ឆាយ​កី​» ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​តិចតួច​ណាស់​បាន​ស្គាល់​ពី​ទីកន្លែង​នេះ​។ ប៉ុន្តែ​បាន​ទៅ​ស្គាល់​ហើយ​ច្បាស់​ជា​ដកចិត្ត​មិន​វិញ​មក​ផ្ទះ​វិញ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មែន​ទែន​ទៅ មិន​ថា​ភ្ញៀវ​ជាតិ ឬ ភ្ញៀវ​អន្តរជាតិ​នោះ​ទេ ក៏​មិនសូវ​ស្គាល់​ពី​ទីកន្លែង​ធម្មជាតិ​មួយ​នេះដែរ គ្រា​ទីតាំង​រមណីយដ្ឋាន​ដ៏​ស្រស់ត្រកាល​នេះ​លាក់ខ្លួន​ពួន​សំងំ​នៅ​ក្នុង​កណ្តាល​ព្រៃភ្នំ​ពី​ទីប្រជុំជន​។

តាម​រៀបរាប់​របស់​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃ​៤​ខែមិថុនា ឆ្នាំ​២០២៣​នេះ​ថា ទឹកធ្លាក់​កី ស្ថិតនៅ​ក្នុងព្រៃ​ជ្រៅ ភាគច្រើន​ក្រុម​អ្នក​ចូលចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ទើប​អាច​ទៅដល់​ទីនោះ​។ មុននឹង​ទៅដល់​ទីនោះ​ត្រូវ​ចំណាយ​ពេលវេលា​យូរ អាច​ថា​ត្រូវ​បោះតង់​សម្រាក​ពេលយប់​ក៏មាន​។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ដដែល បន្ថែមថា ស្ថានភាព​ផ្លូវ​ធ្វើដំណើរ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​ដោយ​ជិះ​ម៉ូតូ កង់ គោយន្ដ ឬ​រថយន្ដ​បែប Off-road​។ មិនមែន​ធ្វើឡើង​តាម​រថយន្ត ឬ​ជិះ​ម៉ូតូ​ធម្មតា​បានទេ​។

នៅ​តាម​ដងផ្លូវ​អ្នកទេសចរ​គយគន់​បាន​នូវ​ព្រៃឈើ​ដ៏​ខៀវស្រងាត់ នា​រដូវវស្សា និង អាច​ទស្សនា​ចំការ​ដំណាំ ហូប ផ្លែ វាលស្រែ​ចំការ នៅ​តាម​ដងផ្លូវ ពេលទៅដល់​ទីនោះ​យើង​នឹង​ឃើញ​ទឹកធ្លាក់​ដ៏​ស្រស់ស្អាត​បង្អួត​សម្រស់​នៅក្នុង​ជ្រលង​ភ្នំ​នៃ ជួរ​ភ្នំក្រវាញ​ខាងត្បូង។

និយាយ​ពី​ទឹក​ត្រជាក់​វិញ ត្រជាក់​ដូច​ទឹកកក ព្រមទាំង​មាន​ដើមឈើ​ជុំវិញ​ដ៏​ខៀវស្រងាត់ សំឡេង​សត្វ​បក្សាបក្សី​យំ​ឮ​អឺងកង​ពេញ​ព្រៃ ខ្យល់អាកាស​ត្រជាក់​ជាប់ចិត្ត​ដិតអារម្មណ៍​។ អ្នក​ដែល​បាន​ទៅដល់​ទីនោះ​ហើយ​គឺ​ច្បាស់​ជា​មិន​ចង់​ត្រលប់មក​ផ្ទះ​វិញ​ឡើយ​។

ទីតាំង «​ឆាយ​កី​» ស្ថិតនៅក្នុង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ បើ​អស់លោក​អ្នកមាន​ពេលទំនេរ​ពី​ការងារ និង​ចាប់អារម្មណ៍​ពី​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង តោះ​!​អាច​សាកល្បង​ទៅ​ទស្សនា ដើម្បីឱ្យ​ស្គាល់​ពី​សម្រស់​ធម្មជាតិ​ពិតៗ​ដែល​ប្រទេស​កម្ពុជា​កំពុងមាន​។

សូម​ជម្រាប​ថា លោកអ្នក​អាច​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ឆ្ពោះទៅកាន់​ស្រុកស្រែ​អំបិល ខេត្តកោះកុង ហួស​ស្ពាន​ស្រែអំបិល បន្តិច ប្រហែល​ជាង​៥០​ម៉ែត្រ មាន​ផ្លូវ​ក្រាល​គ្រួស​ក្រហម បត់​ស្ដាំ ពី​ស្ពាន​ស្រែអំបិល​ទៅកាន់ ឆាយ​កី មាន​ចម្ងាយ​ប្រមាណ ២១៤ គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ចម្ងាយ​ប្រមាណ ៧២​គីឡូ​ម៉ែត្រ ពី​ស្ពាន​ស្រែអំបិល​ខេត្តកោះកុង និង​ចម្ងាយ​ប្រមាណ ជាង ២២​គីឡូ​មែត្រ ពី​សហគមន៍​អេកូ​ទេសចរណ៍ ឆាយ​រាប។ ឆាយ​រាប មិនមែនជា​ឈ្មោះ​ភូមិ ឃុំ ឬ​ស្រុក​ឡើយ ជា​ឈ្មោះ សម្ងាត់ ហៅ​តៗ​គ្នា ក្នុងកំឡុងពេល​សង្គ្រាម នៃ​របប ប្រល័យ​ពូជ​សាស្ត្រ ខ្មែរក្រហម មក​ម្ល៉េះ​៕

ប្រភព​រូប​ ៖ ក្រសួងទេសចរណ៍

អត្ថប​ទ ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម