Connect with us

ព័ត៌មានជាតិ

​មេឃុំល្វេជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត​កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំង​

បានផុស

នៅ

លោក ឡុច លីម មេឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ​បានជំរុញឱ្យប្រជាពលរដ្ឋ​ទៅបោះឆ្នោត​ឱ្យបានគ្រប់គ្នា កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំង ​ដែលបំផុសកុំឱ្យទៅបោះឆ្នោត ឬបំផ្លាញ​សន្លឹក​ឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី លោកមេឃុំ ឡុច លីម បានឱ្យដឹងថា អាជ្ញាធរឃុំតែងតែ​ជួយសម្របសម្រួលធ្វើឯកសារចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងបានណែនាំ​ប្រជាពល​រដ្ឋ​ឱ្យទៅបោះឆ្នោតកុំឱ្យជឿជនអគតិមួយចំនួន​ដែលបានបំផុសមិនឱ្យទៅបោះឆ្នោត ឬបំផ្លាញសន្លឹកឆ្នោត។

លោក ឡុច លីមមានប្រសាសន៍ថា៖ «ខ្ញុំបានបានណែនាំជាហូរហែរថា ​សំខាន់ប្រជាពលរដ្ឋម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹក ​អញ្ចឹងប្រជាពលរដ្ឋម្នាក់ គឺមានសិទ្ធិជ្រើសរើសតំណាងរបស់យើងមួយ​ដែលល្អប្រសើរ​ ដើម្បីដឹកនាំប្រទេស អភិវឌ្ឍប្រទេសឱ្យបានល្អប្រសើរ»។

លោកមេឃុំបានបញ្ជាក់ថា នៅពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ខាងមុខនេះ ឃុំល្វេក៏បានត្រៀមការពារដែរជួយ​សម្របសម្រួលឱ្យ​គណៈកម្មាធិការរៀបចំការ​បោះឆ្នោតដំណើរ​ការបានល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម