ព័ត៌មានជាតិ
លម្អិតករណីជនជាតិចិនម្នាក់ធ្លាក់ពីលើអគារកម្ពស់២២ជាន់
បុសរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗ ក្រោយពេលធ្លាក់ពីលើអគារជាន់ទី១៣ នៃអគារកម្ពស់២២ជាន់ ។
ហេតុការដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅវេលាព្រឹកម៉ោងប្រមាណ៧និង១៥នាទីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិលេខ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (តំបន់កំពេញ)។

ពាក់ព័ន្ធទៅនឹងហេតុការនេះ បើតាមសាក្សីរស់នៅក្បែរកន្លែងកើតហេតុ បាននិយាយប្រាប់ឲ្យដឹងថា នៅ មុនពេលកើតហេតុគេឃើញជនរងគ្រោះនៅមុខបន្ទប់ជាន់ទី១៣ នៃអគារកម្ពស់២២ជាន់។មួយសន្ទុះមក ស្រាប់តែជនរងគ្រោះបានធ្លាក់មកដល់ដីស្លាប់បាត់ទៅហើយ ដោយមិនដឹងថាជនរងគ្រោះលោតពីលើអគារសម្លាប់ខ្លួន ឬរអិលធ្លាក់ជើងធ្លាក់ដោយខ្លួនឯងនោះទេ។ ជនរងគ្រោះបានធ្លាក់ពីជាន់១៣ មកបុកទម្លុះដំបូលបន្ទប់ទឹកផ្ទះប្រជាពលរដ្ឋដែលជាប់អគារនោះធ្លាក់ដល់ដី បណ្តាលឲ្យជើងជនរងគ្រោះម្ខាងត្រូវបានដាច់ចេញពីដងខ្លួនស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមកន្លែងកើតហេតុតែម្តង ។

ដោយឡែកសម្រាប់ បងស្រីជាម្ចាស់ផ្ទះកើតហេតុបាននិយាយប្រាប់ឲ្យដឹងផងដែរថា នៅមុនពេល កើតហេតុ រូបគាត់បានចូលបន្ទប់ទឹក លុះក្រោយមករូបគាត់បានចេញពីបន្ទប់ទឹកប្រមាណ១នាទី ក៏ស្រាប់តែកើតហេតុជនរងគ្រោះធ្លាក់ចូលក្នុងបន្ទប់ទឹកផ្ទះរបស់គាត់តែម្តង។ ជាមួយគ្នានេះបងស្រី ម្ចាស់ផ្ទះក៏បានបញ្ជាក់ផងដែរថា នេះចាត់ទុកជាសំណាងរបស់គាត់ហើយ ដែលបានចេញមុនពេលកើតហេតុបានបន្តិច តែបើសិនជារូបគាត់ នៅក្នុងបន្ទប់ទឹកច្បាស់ជាត្រូវជនរងគ្រោះធ្លាក់សង្កត់ពីលើស្លាប់ជាមួយនឹងជនរងគ្រោះដែរហើយ។

មន្ត្រីសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣បានឲ្យដឹងថា ជុំវិញបញ្ហារខាងលើនេះ សមត្ថកិច្ចមិនទាន់កំណត់បានពីមូលហេតុ នៃការធ្លាក់ស្លាប់របស់ជនរងគ្រោះនៅឡើយទេ ប៉ុន្តែករណីនេះ ភ្លាមៗជនជាប់សង្ស័យចំនួន៣នាក់ ក្នុងនោះស្រី២នាក់ (ជនជាតិចិនទាំងអស់)ដែលជាមនុស្សដេកបន្ទប់រួមគ្នាជាមួយជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួននាំយកទៅស្នងខេត្តដើម្បីសាកសួរ។

គួរបញ្ជាក់ផងដែរថា អគារកើតហេតុកម្ពស់២២ជាន់ខាងលើនេះ ជារបស់ក្រុមហ៊ុនជនជាតិចិនដោយ អគារមួយនេះ បានសាងសង់រួចរាល់ប្រមាណ៩០ភាគរយហើយ ដោយក្នុងនោះមានអគារចំនួន៣ជាន់ ត្រូវបានគេរៀបចំឲ្យមានមនុស្សស្នាក់នៅ និងបម្រើការងារផ្សេងៗ បណ្ដើរៗហើយ និងមួយចំនួនកំពុងធ្វើការរៀបចំបំពាក់គ្រឿងសង្ហារឹមនៅក្នុងអគារនិងលាបថ្នាំផ្អែកខាងក្រៅអគារប៉ុណ្ណោះ៕
អត្ថបទ ៖ កោះពស់


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ