Connect with us

ព័ត៌មានជាតិ

ពលរដ្ឋក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

សកម្មជនរបស់គណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តសកម្មភាពចុះពន្យល់ណែនាំដល់សមាជិកសមាជិការបស់គណបក្សនៅតាមបណ្តាមូលដ្ឋាន ប្រជាពលរដ្ឋ ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសកម្មភាពចុះពន្យល់ដល់សមាជិកសមាជិកាឱ្យស្គាល់អំពីស្លាកសញ្ញា និងលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា និងរបៀបគូសសន្លឹកឆ្នោតខាងលើនេះ គឺធ្វើឡើងទៅតាមពេលវេលា និងការបែងចែករបស់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ឃុំ ផ្តល់ជូន និងបានរៀបចំឱ្យផងដែរ។

លោក វួច ពឿន ដែលជាសកម្មជនម្នាក់ របស់គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា៖ លោក និងប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះនីមួយៗ ក្នុងសង្កាត់ទួលល្វា ប្រមាណជា៩០ភាគរយ និងទៅបោះឆ្នោត ហើយបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានឡូហ្គោ មានរូបសញ្ញាទេវតាបាចផ្កា និងឈរនៅលេខរៀងទី១៨ ហើយការបោះឆ្នោតនេះ និងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនៅមានរយៈពេលតែ១៩ ថ្ងៃទៀតប៉ុណ្ណោះ បើគិតពីថ្ងៃទី០៤ ខែកក្កដានេះតទៅ។

បើតាមលោក ហុក សុផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ទួលល្វា និងជាសមា​ជិក ដ៏សកម្មម្នាក់ ដែលបានដឹកនាំក្រុមការងារគណបក្សបានឱ្យដឹងថា៖ ក្នុងការចុះពន្យល់ណែនាំដល់សមាជិក សមាជិកា នៅតាមផ្ទះក្នុងមូលដ្ឋានរបស់ខ្លួន គឺប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោក ភាគច្រើនលើសលប់បានស្គាល់អំពីស្លាកសញ្ញាឡូហ្គោ និងលេខរៀង របស់គណបក្សប្រជាជនកម្ពុជាច្បាស់លាស់គ្រប់ៗគ្នា ចំណែករបៀបគូសសន្លឹកឆ្នោតវិញ ក៏ពួកគាត់ចេះចាំ ក្នុងការគូសបានត្រឹមត្រូវផងដែរ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣០ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៤ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥២ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម