Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​គ្រឿងញៀន១០នាក់ ត្រូវ​បាន​សមត្ថកិច្ចឃាត់ខ្លួន​រួមនឹង​វត្ថុតាង​៣០កញ្ចប់

បានផុស

នៅ

កំពង់ចាម ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​ខេត្តកំពង់ចាម ជាមួយ​ជំនាញ​អធិការរដ្ឋាន​ស្រុក​ស្រី​សន្ធរ និង​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋ​បាល ព្រែក​ដំបូក បង្ក្រាប​ករណី​ជួញដូរ និង ប្រើ ប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ឃាត់ ខ្លួន ជនសង្ស័យ ១០​នាក់ ដកហូត​វត្ថុតាង​ថ្នាំញៀន ៣០​កញ្ចប់។

សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​ព័​ត៌​មាន​ថា ​មានមុខ​សញ្ញា​កំពុង​ជួញដូរ និង ប្រើ ប្រាស់ ថ្នាំ ញៀន នៅ​ចំណុច​សាលាឆទាន ស្ថិតក្នុង ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដោយបាន​ការអនុញាតិ​ពី លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជ អាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ជាមួយ​ជំនាញ​អធិការ​រដ្ឋា​ន​ស្រុក​ស្រី​ស្ធ​រ និង​ប៉ុ​ស្ត៍ នគរបាល រដ្ឋ បាល ព្រែក​ដំបូក ដឹក នាំ ដោយ លោក ឧត្ដមសេនីយ៍ ត្រី ជីវ សេង​រស់ ស្នងការរង ទទួល​ការងារ​ប្រឆាំង​គ្រឿង បាន បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​ជួញដូរ និង ប្រើ ប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ដោយ​ប្រេ​ី​វិធាន​រដ្ឋបាល​ចំហរ ឃាត់ ខ្លួន ជនសង្ស័យ ១០​នាក់ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០២០ វេលា​ម៉ោង​១៧ និង​៣០​នាទី។

ជនសង្ស័យ​ទាំង ១០​នាក់ ១-​ឈ្មោះ ហុង គ្រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក ស្រី​សន្ធរ ខេត្ត កំពង់ចាម ។ ២-​ឈ្មោះ ប៉ិច ពើក ភេទ​ប្រុស អាយុ ២០​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក ស្រី​សន្ធរ ខេត្ត កំពង់ចាម។

៣-​ឈ្មោះ កុសល ឆេង​ហាក់ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក ស្រី​សន្ធរ ខេត្ត កំពង់ចាម ។ ៤-​ឈ្មោះ រ៉េត ឆុំ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក ស្រី​សន្ធរ ខេត្ត កំពង់ចាម ។ ៥-​ឈ្មោះ ពៅ ភាព ភេទ​ប្រុស អាយុ ២៩​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅ​ភូមិ​អំពិល ឃុំ​ខ្នារ​ស ស្រុក ស្រី​សន្ធរ ខេត្ត កំពង់ចាម ។ ៦-​ឈ្មោះ អែម ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ ជាង​ពិ​ដាន នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក ស្រី​សន្ធរ ខេត្ត កំពង់ចាម ។ ៧-​ឈ្មោះ ប៉ាង សុផល ភេទ​ប្រុស អាយុ ២៥​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​អំពិល ឃុំ​ព្រែក​ដំបូក ស្រុក ស្រី​សន្ធរ ខេត្ត កំពង់ចាម ។ ៨.​ឈ្មោះ សុខ វាស្នា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជាតិខ្មែរ មុខរបរ សំអាងការ មាន​ទីលំនៅ​ភូមិ​តាក​យ ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។ ៩.​ឈ្មោះ ខាន់ សីហា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជាតិខ្មែរ មុខរបរ ចុងភៅ មាន​ទីលំនៅ​ភូមិ​តា​ម៉ឺន ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ ១០.​ឈ្មោះ ធី វី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ​ត្បូង ឃុំ​ស្វាយ​ខ្សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។

ដកហូត​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ព​ណ៌ស សង្ស័យ ជា ថ្នាំ ញៀន ចំនួន ៣០​កញ្ជប់ ទូរសព្ទដៃ ចំនួន ០៦​គ្រឿង ជញ្ជីង អេឡិចត្រូនិក ចំនួន ០១​គ្រឿង និង ឧបករណ៍ សម្រាប់ សេព​មួយចំនួន។
បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម បាន​នាំ​យក​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី៕
ដោយ ៖ រ៉ា​វុ​ទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម