ព័ត៌មានជាតិ
ជនសង្ស័យគ្រឿងញៀន១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមនឹងវត្ថុតាង៣០កញ្ចប់
កំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម ជាមួយជំនាញអធិការរដ្ឋានស្រុកស្រីសន្ធរ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកដំបូក បង្ក្រាបករណីជួញដូរ និង ប្រើ ប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ឃាត់ ខ្លួន ជនសង្ស័យ ១០នាក់ ដកហូតវត្ថុតាងថ្នាំញៀន ៣០កញ្ចប់។
សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ប្រាប់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរ និង ប្រើ ប្រាស់ ថ្នាំ ញៀន នៅចំណុចសាលាឆទាន ស្ថិតក្នុង ភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយបានការអនុញាតិពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការរដ្ឋានស្រុកស្រីស្ធរ និងប៉ុស្ត៍ នគរបាល រដ្ឋ បាល ព្រែកដំបូក ដឹក នាំ ដោយ លោក ឧត្ដមសេនីយ៍ ត្រី ជីវ សេងរស់ ស្នងការរង ទទួលការងារប្រឆាំងគ្រឿង បាន បើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និង ប្រើ ប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ដោយប្រេីវិធានរដ្ឋបាលចំហរ ឃាត់ ខ្លួន ជនសង្ស័យ ១០នាក់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១៧ និង៣០នាទី។
ជនសង្ស័យទាំង ១០នាក់ ១-ឈ្មោះ ហុង គ្រី ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ។ ២-ឈ្មោះ ប៉ិច ពើក ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម។
៣-ឈ្មោះ កុសល ឆេងហាក់ ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ។ ៤-ឈ្មោះ រ៉េត ឆុំ ភេទប្រុស អាយុ ២៦ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ។ ៥-ឈ្មោះ ពៅ ភាព ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅភូមិអំពិល ឃុំខ្នារស ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ។ ៦-ឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ ជាងពិដាន នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ។ ៧-ឈ្មោះ ប៉ាង សុផល ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអំពិល ឃុំព្រែកដំបូក ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម ។ ៨.ឈ្មោះ សុខ វាស្នា ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ សំអាងការ មានទីលំនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ៩.ឈ្មោះ ខាន់ សីហា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ១០.ឈ្មោះ ធី វី ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយត្បូង ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌ស សង្ស័យ ជា ថ្នាំ ញៀន ចំនួន ៣០កញ្ជប់ ទូរសព្ទដៃ ចំនួន ០៦គ្រឿង ជញ្ជីង អេឡិចត្រូនិក ចំនួន ០១គ្រឿង និង ឧបករណ៍ សម្រាប់ សេពមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បាននាំយកទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕
ដោយ ៖ រ៉ាវុទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង