ព័ត៌មានជាតិ
បណ្ឌិត សួន រ៉ានី៖ មនុស្សម្នាក់ៗទោះពូកែយ៉ាងណា ក៏មិនអាចខ្វះភាព ជាអ្នកដឹកនាំបានឡើយ
លោកបណ្ឌិត សួន រ៉ានី អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មនុស្សគ្រប់រូបទោះបីជាមានជំនាញរឹងខ្លាំងប៉ុណ្ណា ក៏មិនអាចខ្វះជំនាញទន់ គឺភាពជាអ្នកដឹកនាំក្នុងជីវិតបានឡើយ ព្រោះភាពជាអ្នកដឹកនាំមានតម្លៃខ្លាំងណាស់។

ការលើកឡើងរបស់លោកបណ្ឌិតបែបនេះ នៅក្នុងបាឋកថា “តើភាពជាអ្នកដឹកនាំមានតម្លៃបែបណាសម្រាប់យើងម្នាក់ៗ?” ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោកបណ្ឌិត សួន រ៉ានី អះអាងថា មនុស្សម្នាក់ៗតែងតែមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនតាំងពីកំណើតមកម្ល៉េះ គ្រាន់តែតិច និងច្រើន តាមការអប់រំនៅក្នុងគ្រួសារ និងសាលារៀនជាដើម។ ពោល គឺប្រសិនបើមនុស្សម្នាក់ស្ថិតក្នុងគ្រួសារមួយដែលមានការអប់រំល្អ និងត្រឹមត្រូវ បុគ្គលនោះនឹងមានជំនាញទន់ល្អនៅក្នុងខ្លួនដូចគ្នា។

លោកបណ្ឌិតសង្កត់ធ្ងន់ថា នៅក្នុងវិស័យការងារចាំបាច់ណាស់ មានទាំងជំនាញរឹង និងជំនាញទន់ ចេះបត់បែនគ្រប់កាលៈទេសៈ ធ្វើយ៉ាងណាឱ្យមនុស្សជុំវិញខ្លួនគោរព គាំទ្រ លើកទឹកចិត្ត និងទទួលស្គាល់ពីមនសុ្សជុំវិញខ្លួន។ ជាមួយគ្នានោះ បើចង់ឱ្យមានអ្នកទទួលស្គាល់ និងដើរតាម គឺត្រូវមានលក្ខខណ្ឌសំខាន់ៗចំនួន៣ ។ ទី១. សមត្ថភាព ទី២.សីលធម៌ និងទី៣. គឺស្រស់សមសួន។
មួយវិញទៀត ក្នុងវិស័យការងារ តម្រូវឱ្យមនុស្សចេះបត់បែន រៀបឫកពាឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលចុះចំណោមជាមួយមនុស្សក្នុងសង្គម។ នៅពេលដែលបុគ្គលម្នាក់ៗ មិនចាប់អារម្មណ៍ជាមួយឥរិយាបថប្រចាំថ្ងៃរបស់ខ្លួនទេ មជ្ឈដ្ឋានជុំវិញខ្លួនងាយស្រួល នឹងវាយតម្លៃបំផុត។ ដូច្នេះ ដើម្បីឱ្យមានភាពល្អប្រសើរ បុគ្គលនោះ ត្រូវចេះសង្កេតពីឥរិយាបថរបស់ខ្លួន និងប្រឹងប្រែងកែប្រែឱ្យមានភាពល្អប្រសើរ ពង្រឹងសមត្ថភាពឱ្យកាន់តែពូកែបន្ថែមទៀត។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត សួន រ៉ានី។
លោកបណ្ឌិត សួន រ៉ានី ជាបុគ្គលមួយរូបដែលបានបញ្ចប់ថ្នាក់បណ្ឌិតនៅបរទេស។ លោកសិក្សាជំនាញសេដ្ឋកិច្ច និងទេសចរណ៍។ នៅឆ្នាំ២០០០ លោកបានមកកម្ពុជាវិញ និងចូលបម្រើការងារនៅក្រសួងទេសចរណ៍ ហើយឆ្នាំ២០០១ បានចូលបង្រៀននៅរាជបណ្ឌិត្យសភាកម្ពុជាជំនាញសេដ្ឋកិច្ច។
តាមបទពិសោធន៍បម្រើការងារក្នុងក្រសួងទេសចរណ៍ លោកបណ្ឌិត បានបញ្ជាក់ថា លោកមានឱកាសគ្រប់គ្រងបុគ្គលិកផ្សេងៗទៀត ដែលមានទាំងវ័យចាស់ និងក្មេង ជាហេតុធ្វើឱ្យមានភាពលំបាកដល់លោក ទោះបីជាលោកមានជំនាញពូកែយ៉ាងណា ប៉ុន្តែ ការងាររបស់លោកបណ្ឌិត មិនបានរលូនល្អនោះទេ ដោយខ្វះជំនាញទន់ គឺភាពដឹកនាំនៅក្នុងខ្លួននេះឯង។

ដោយឃើញពីកង្វះខាតរបស់ខ្លួនបែបនេះ លោកបណ្ឌិតបានសិក្សា និងស្រាវជ្រាវអស់រយៈពេល៦ឆ្នាំ ទើបអាចរកដំណោះស្រាយសម្រាប់ខ្លួនឯងបាន គឺទាក់ទងជាមួយនឹងភាពដឹកនាំនៅក្នុងខ្លួន។ សព្វថ្ងៃ មិនត្រឹមតែជាសាស្រ្តាចារ្យបង្រៀននៅរាជបណ្ឌិត្យសភាប៉ុណ្ណោះទេ លោកបណ្ឌិត សួន រ៉ានី ក៏ជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ព្រមទាំងបានសរសេរជាសៀវភៅជាច្រើនក្បាល ពាក់ព័ន្ធជាមួយនឹងភាពជាអ្នកដឹកនាំ និងវិស័យទេសចរណ៍ថែមទៀតផង៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?