ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាង ២០០គ្រួសារ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួនជាង ២០០គ្រួសារ នៅក្នុងសង្កាត់ទូលសង្កែទី២ ខណ្ឌឫស្សីកែវ ក្រោយពីអាជ្ញាធររាជធានីបានធ្វើការដោះស្រាយវិវាទរហូតបានជោគជ័យ និងឈានដល់ការធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់បានរួចរាល់។

ពិធីប្រគល់ ទទួល វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះ បានធ្វើឡើងនាព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ តំណាងឱ្យ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក ឯក ឃុនដឿន អភិបាល នៃអភិបាលខណ្ឌឫស្សីកែវ នៅទីស្នាក់ការ រដ្ឋបាលសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

លោក ឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងពីស្ថានភាពទូទៅនៅក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវ ដោយខណ្ឌនេះ មានប្រជាពលរដ្ឋរស់នៅចំនួន ១៩១ ២៧២នាក់ ក្នុងនេះអាជ្ញាធរបានរក្សានូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ជាមួយនឹងការបម្រើសេវាជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ បានលឿន និងមានតម្លាភាព។

ពាក់ព័ន្ធនឹងបញ្ហាដីធ្លី គឺជាបញ្ហាដ៏ស្មុគស្មាញមួយ ហើយតាមការណែនាំរបស់ លោក ឃួង ស្រេង អាជ្ញាធរខណ្ឌឫស្សីកែវ បានធ្វើការដោះស្រាយវិវាទដីធ្លីនេះជាបន្តបន្ទាប់ រហូតឈានដល់ការធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។ ជាក់ស្ដែង នៅពេលនេះ អាជ្ញាធរបានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែទី២ ចំនួន ២០៦គ្រួសារ។

លោក សារិន វណ្ណា មានប្រសាសន៍ថា ដីខាងលើនេះត្រូវបានរដ្ឋលក់ឱ្យ មន្ត្រីរាជការក្រុងភ្នំពេញ ១ឡូត៍ ទំហំ ២០ គុណនឹង ៣០ម៉ែត្រ ក្នុងតម្លៃ ២៥ ម៉ឺនរៀល តាំងពីទសវត្សទី៩០មក។ ក្នុងឆ្នាំ២០០០ ក៏បានកើតឡើងជាវិវាទដីធ្លី ហើយត្រូវបានអាជ្ញាធរ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ធ្វើការសម្របសម្រួល និងដោះស្រាយជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់ រហូតឈានដល់ការបញ្ចប់វិវាទទាំងស្រុង និងបានផ្ដល់កម្មសិទ្ធិស្របច្បាប់ទាំង ២០៦គ្រួសារនៅពេលនេះ។ ប្រជាពលរដ្ឋ អាចយកប័ណ្ណកម្មសិទ្ធិនេះទៅប្រើប្រាស់បានគ្រប់បែបយ៉ាង ទាំងលក់ទាំងបញ្ចាំ និងការធ្វើអ្វីផ្សេងៗទៀត ដើម្បីបង្កើននូវជីវភាពរស់នៅ៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង