ព័ត៌មានជាតិ
គណបក្ស៣ ដាក់ចេញចំនួនគោលនយោបាយរបស់ខ្លួនតាមលំដាប់លេខរៀងនៅលើសន្លឹកឆ្នោត
គណបក្សនយោបាយចំនួន៣ ដាក់ចេញគោលនយោបាយជាអាទិភាពតាមលំដាប់លេខរៀងរបស់គណបក្សរៀងៗខ្លួន ក្នុងការស្វែងរកសំឡេងគាំទ្រពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។

ការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មានគណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះក្នុងបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះចូលរួមប្រកួតប្រជែង ដើម្បីដណ្ដើមអាសនៈនៅក្នុងរដ្ឋសភា។ ដើម្បីឈានឆ្ពោះទៅទទួលបានភាពជោគជ័យ គណបក្សទាំងនេះ បានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ប៉ុន្តែ តាមការសង្កេត គណបក្សចំនួន៣ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច បានដាក់ចេញគោលនយោបាយសំខាន់ៗចំនួន៩ ដែលស្របតាមលំដាប់លេខរៀងរបស់គណបក្សនេះនៅលើសន្លឹកឆ្នោត គឺលេខរៀងទី៩។ គោលនយោបាយទាំង៩ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ផ្ដោតលើ ការការពារព្រះរាជបល្ល័ង្ក សិទ្ធិសេរីភាពបញ្ចេញមតិ កែទម្រង់ប្រព័ន្ធតុលាការ ផ្ដល់ប្រាក់ខែកម្មករខ្ពស់ គោលនយោបាយផ្ដោតលើវិស័យកសិកម្ម វិស័យអប់រំ ប្រជាជនពិនិត្យព្យាបាលជំងឺឥតបង់ប្រាក់ ការពារទ្រព្យសម្បត្តិសាធារណៈ និង គោលនយោបាយបង្កើតមជ្ឈមណ្ឌលថែទាំសុខភាពចាស់ជរា និងផ្តល់ប្រាក់ឧបត្ថម្ភមនុស្សចាស់។

ជាមួយគ្នានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វីរៈ ដែលមានលំដាប់លេខរៀងទី១១ នៅលើសន្លឹកឆ្នោត ក៏បានជ្រើសរើសគោលនយោបាយជាអាទិភាពចំនួន១១ចំណុច ស្របតាមលេខរៀងបក្សដែរ។ គោលនយោបាយ ១១ចំណុច ផ្ដោតជាអាទិ៍ ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី បញ្ឈប់ការរើសអើងនយោបាយ ការពារសិទ្ធិពលរដ្ឋ វិស័យអប់រំ សុខាភិបាល កសិកម្ម ការងារ គោលនយោបាយហិរញ្ញវត្ថុ ក៏ដូចជាគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភជូនចាស់ៗអាយុ៦៥ឆ្នាំឡើង ជាដើម។

សម្រាប់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានគោលនយោបាយចំនួន១៣ ស្របតាមលេខរៀងរបស់បក្សផងដែរ។ គោលនយោបាយរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំ២០២៣នេះ ផ្ដោតជាសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស អភិវឌ្ឍន៍កសិកម្ម កសិឧស្សាហកម្ម អភិវឌ្ឍន៍វិស័យទេសចរណ៍ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការកែណែទម្រង់ប្រព័ន្ធយុត្តិធម៌សង្គម៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា