ព័ត៌មានជាតិ
អ្នកនាំពាក្យ គ.ជ.ប ប្រាប់អ្នកបោះឆ្នោតត្រូវគូសសញ្ញាគាំទ្រគណបក្សដែលខ្លួនពេញចិត្ត ឲ្យបានត្រឹមត្រូវ
មន្ត្រីនាំពាក្យ គ.ជ.ប បានលើកឡើងថា ប្រជាពលរដ្ឋត្រូវយល់ដឹង ចំពោះការគូសសញ្ញាគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត លើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងការគូសចូលប្រអប់គណបក្សនយោបាយដទៃ ដែលនាំឲ្យក្លាយជាសន្លឹកឆ្នោតមិនបានការ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា អ្នកបោះឆ្នោតត្រូវមានការប្រុងប្រយ័ត្ន ចំពោះការគូសសញ្ញាគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ពោលគឺត្រូវគូសនៅក្នុងប្រអប់រាងបួនជ្រុងទ្រវែង នៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដោយមិនត្រូវឲ្យចូលប្រអប់ នៃគណបក្សនយោបាយដទៃឡើយ។

លោក សោម សូរីដា បានឲ្យដឹងបែបនេះថា «បងប្អូនប្រជាពលរដ្ឋ ត្រូវយល់ដឹងថា ការគូសសញ្ញាគាំទ្រគណបក្សនយោបាយនៅលើសន្លឹកឆ្នោតនេះ ត្រូវគូសនៅក្នុងប្រអប់រាងបួនជ្រុងទ្រវែង នៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដូច្នេះការគូសនេះមិនអាចចេញផុតពីរង្វង់បួនជ្រុងទ្រវែង នៃគណបក្សនយោបាយដែលខ្លួនពេញចិត្តទេ»។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើការគូសលើសន្លឹកឆ្នោត ចូលដល់ប្រអប់របស់គណបក្សនយោបាយដទៃទៀតនោះ នឹងក្លាយជាសន្លឹកឆ្នោតមិនបានការ។ លោកបញ្ជាក់បែបនេះថា «បើសិនការគូសនេះ វាវាស ឬក៏ស្នាមគំនូសនេះ ប៉ះទៅគណបក្សផ្សេងទៀតនោះ សន្លឹកឆ្នោតនោះនឹងត្រូវបានចាត់ទុកថា ជាសន្លឹកឆ្នោតមិនបានការហើយ ចឹងកន្លែងនេះត្រូវប្រយ័ត្នឲ្យមែនទែន ក្នុងការគូស»។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ ក៏បានបន្ថែមថា ការគូសលើសន្លឹកឆ្នោតនេះទៀតសោត មិនត្រូវជាគំនូសដែលគេអាចសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោតនោះឡើយ ពីព្រោះការបោះឆ្នោតជាការសំងាត់។ ដូច្នេះគំនូសដែលធ្វើឲ្យអ្នកដទៃស្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត នឹងក្លាយទៅជាសន្លឹកឆ្នោតមិនបានការ ដែលបញ្ហានេះត្រូវមានការប្រុងប្រយ័ត្ន។ បើតាមលោក សោម សូរីដា គ.ជ.ប លើកទឹកចិត្តឲ្យអ្នកបោះឆ្នោត គូសសញ្ញាធីកលើសន្លឹកឆ្នោត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ