ព័ត៌មានជាតិ
លោក ជា សុមេធី ណែនាំដល់មន្ទីអង្គភាព ត្រូវពង្រឹងចំណុចខ្វះខាត ដើម្បីអនុវត្តការងារ កាន់តែប្រសើរ
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំដល់មន្ទីអង្គភាព អាជ្ញាធរកងកម្លាំង ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួននៅរាល់ចំណុចខ្វះខាត ជាពិសេស ការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយមិនត្រូវរើសអើងឡើយ។

ការលើកឡើងបែបនេះនៅក្នុងឱកាស ដែលលោក ជា សុមេធី ដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ។ បន្ថែមពីនេះ លោកបានណែនាំឲ្យរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវធ្វើការឆ្លើយតប និងបកស្រាយឲ្យបានលឿន និងទាន់ពេលវេលារាល់បញ្ហាដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋ មហាជនមានការភាន់ច្រឡំចំពោះព្រឹត្តិការណ៍ទាំងឡាយដែលបានកើតឡើងទាំងអស់នោះ។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១៣ ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងស្វែងរកមុខសញ្ញា អ្នកដើរធ្វើការញុះញង់ បង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខនៅថ្ងៃបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ។ ជាពិសេស ត្រូវអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ រីឯកងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព កងកម្លាំង រដ្ឋបាលក្រុង ស្រុក ទាំងអស់ នៃខេត្តព្រៃវែងដែលបានយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចការងាររបស់ខ្លួននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ