Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ គ.ជ.ប ចាត់ទុករបាយការណ៍អង្គការ HRW ថា មិនបានលើកស្ទួយការបោះឆ្នោតនៅកម្ពុជាឡើយ

បានផុស

នៅ

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានចាត់ទុករបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ថា មិនបានលើកស្ទួយដល់ដំណើរការបោះឆ្នោតនៅកម្ពុជាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឆ្លើយតបបែបនេះរបស់អ្នកនាំពាក្យ គ.ជ.ប ក្រោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានចេញរបាយការណ៍មួយ ដោយបានវិនិច្ឆ័យជាមុនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ នឹងបន្តមានការលួចបន្លំសន្លឹកឆ្នោត និងមានភាពមិនប្រក្រតីដូចការបោះឆ្នោតអាណត្តិមុនៗ។

ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី៥ ខែកក្កដានេះ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានលើកឡើងដូច្នេះថា៖ «អង្គការ Human Right Watch ចេញរបាយការណ៍នៅពេលនេះ សរសេរបែបនេះ ហាក់កំពុងមានបំណងឱ្យមានកករល្អក់នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា»។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា របាយការណ៍ដែលចោទថា មានការលួចសន្លឹកនេះ គឺមិនបានឆ្លុះបញ្ចាំងនូវទិដ្ឋភាព និងមិនបានលើកស្ទួយចំពោះដំណើរការបោះឆ្នោត ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។ តែផ្ទុយទៅវិញ របាយការណ៍នេះបានបង្កើតឱ្យមានភាពច្របូកច្របល់ និងខុសស្រឡះពីការពិត។

ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានអះអាងថា គ.ជ.ប នៅតែបំពេញតួនាទីរបស់ខ្លួនស្របទៅតាមច្បាប់ដែលកំណត់ជាធរមាន ខណៈដែលប្រជាពលរដ្ឋក៏បានត្រៀមខ្លួន ដើម្បីចេញទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅពេលខាងមុខនេះ ព្រោះជោគវាសនារបស់ប្រទេសជាតិមួយនេះ ជាសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋខ្មែរ។

លោក បានសង្កត់ធ្ងន់ថា ទាំងប្រជាពលរដ្ឋ ទាំងស្ថាប័នរៀបចំការបោះឆ្នោត រួមទាំងគណបក្សនយោបាយ១៨ ដែលបានចុះឈ្មោះប្រកួតប្រជែង កំពុងតែធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយតាមរយៈលទ្ធផលនៃការបោះឆ្នោតនឹងបង្កើតបានជារាជរដ្ឋាភិបាលមួយ ដែលជួយគាំទ្រដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម