ព័ត៌មានជាតិ
ក្រសួងទេសចរណ៍-វិស័យឯកជន នឹងបើកការប្រកួតឆុងកាហ្វេថ្នាក់ជាតិ ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្មកាហ្វេកម្ពុជា
ក្រសួងទេសចរណ៍ សហការជាមួយសមាគមភោជនីយដ្ឋាន និងក្រុមហ៊ុនខូហ្វី នឹងបើកការប្រកួតប្រជែងឆុងកាហ្វេថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ ដើម្បីស្វែងរកជើងឯងប្រចាំប្រទេស និងលើកកម្ពស់ឧស្សាហកម្មកាហ្វេកម្ពុជា។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានប្រកាសដល់សាធារណជន ដែលមានជំនាញឆុងកាហ្វេ ជាពិសេសយុវជនឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះ។
សម្រាប់ការលក្ខខណ្ឌជ្រើសក្នុងការប្រកួតប្រជែងនេះ តម្រូវឱ្យបេក្ខជន បេក្ខនារីទាំងពីរភេទមានសញ្ញាតិខ្មែរ មានបទពិសោធន៍ និងចំណេះដឹងខាងផ្នែកកាហ្វេ និងជាបុគ្គលិក ឬម្ចាស់អាជីវកម្មហាងកាហ្វេ។
ចំពោះអត្ថប្រយោជន៍ដែលទទួលបានពីការប្រកួតនេះ គឺពានជើងឯកឆុងកាហ្វេថ្នាក់ជាតិ ទទួលបានចំណេះដឹងផ្នែកគណៈកម្មការ និងបទពិសោធន៍ពីបេក្ខជនចូលរួមប្រកួត ជាពិសេសនឹងបានធ្វើដំណើរទស្សនកិច្ចទៅចូលរួមទស្សនាការប្រកួតឆុងកាហ្វេលំដាប់ថ្នាក់ពិភពលោកនៅប្រទេសកូរ៉េខាងត្បូងផងដែរ។
សម្រាប់បេក្ខជនដែលចូលរួមតម្រូវឱ្យបំពេញឈ្មោះរួចផ្ញើទៅក្រុមការងារអ្នករៀបចំកម្មវិធី និងត្រូវបង់វិភាគទានសម្រាប់ការប្រកួត ១០ដុល្លារ ក្នុង១នាក់ សម្រាប់សមាជិកសមាគមភោជនីយដ្ឋានកម្ពុជា និង ២០ដុល្លារ សម្រាប់អ្នកដែលមិនមែនជាសមាជិក។
បើតាមក្រសួងទេសចរណ៍ អ្នករៀបចំកម្មវិធី នឹងជូនដំណឹងពីការប្រកួតនេះ ដល់បេក្ខជនទាំងអស់ នៅពេលក្រោយ៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ