Connect with us

ព័ត៌មានជាតិ

តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត បានផ្ដល់ការងារដល់ពលរដ្ឋប្រមាណជាង ៥ ម៉ឺននាក់

បានផុស

នៅ

តំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង កំពុងដំណើរការបច្ចុប្បន្នមានចំនួន ៧ ក្នុងនោះ មានរោងកច្រ សហគ្រាសចំនួន ៩៩ ក្រុមហ៊ុន ដោយផ្ដល់ការងារដល់ពលរដ្ឋក្នុងមូលដ្ឋាននិងមកពីខេត្តផ្សេងៗបានចំនួនប្រមាណជាង ៥ ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់លោក លឹម សៀងហេង អភិបាលក្រុងបាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មីលោក លឹម សៀងហេង បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសដែលមានបណ្តុំទៅដោយឧស្សាហកម្ម រោងចក្រ សហគ្រាសនេះ គឺជាចំណែកដ៏សំខាន់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចនៅក្នុងក្រុងបាវិត និងខេត្តស្វាយរៀង ជាពិសេសគឺបានផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុកជាដើម។

លោកអភិបាលក្រុង បានបន្តដូច្នេះថា« គាត់(កម្មករ) បម្រើក្នុងរោងចក្រ គាត់បានប្រាក់ចំណូលផ្ទាល់ ក្នុងម្នាក់ គឺប្រាក់ខែរបស់គាត់មិនក្រោមជាង ២០០ដុល្លារទេ បួកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាប្រាក់ថែម​ម៉ោងបានជិត ៣០០ដុល្លារ ទៅជាង ៤០០ដុល្លារដែរ»។

តាមរយៈប្រាក់ចំណូលចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ បានជួយសម្រួលជីវភាពពលរដ្ឋរាប់ម៉ឺននាក់ទាំងផ្ទាល់ និងប្រយោលឱ្យកម្រិតនៃការរស់នៅបានល្អប្រសើរ។ នេះជាការគូសបញ្ជាក់របស់លោក លឹម សៀងហេង។

ខេត្តស្វាយរៀង ជាខេត្តស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ហើយក៏ជាខេត្ត ដែលមានតំបន់សេដ្ឋកិច្ចពិសេសមុនគេផងដែរ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ចំនួន ១២កន្លែង ប៉ុន្តែដំណើរការតែ ៧កន្លែង នៅក្រុងបាវិត ដែលតំបន់សេដ្ឋកិច្ចទាំងនោះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស មេន ហាត ធេន ស្វាយរៀង, ​​​ តំបន់សេដ្ឋកិច្ច ពិសេស តាយ សេង បាវិត, តំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង (នាគរាជ), តំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល, តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត៕

អត្ថបទ ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៧ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៩ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៧ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម