Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តកំពត​ប្រាប់​ពលរដ្ឋ​កុំឱ្យ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ដោយ​ខុសច្បាប់

បានផុស

នៅ

កំពត ៖ អភិបាលខេត្ត​កំពត​បា​ន​ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​រំលោភ​យក​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ទោះជា​ដី​ចំណី​ព្រែក បឹង ប្រឡាយ ឬ​ទីតាំង​ដី​សាធារណៈ​របស់​រដ្ឋ​អភិបាលខេត្ត​ថា​នឹង​យក​ដី​ដែលជា​របស់​រដ្ឋ​មកវិញ​ប្រសិនបើ​រកឃើញថា​មានការ​រំលោភបំពាន​ដោយ​ខុសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​ នៅក្នុង​ស្រុក​អង្គរជ័យ (​ខេត្តកំពត​)​នា​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៣​នេះ លោក ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បា​ន​លើកឡើងថា សព្វថ្ងៃ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន មិនទាន់បាន​យល់​ច្បាស់​អំពី​ច្បាប់ ហើយ​បាន​បំពាន​យក​ដី​សាធារណៈ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ ដូច្នេះ​ប្រសិនបើ​បងប្អូន​បាន​រំលោភ​យក​ហើយ​នោះ សូម​ប្រគល់ជូន​រដ្ឋ​វិញ​។

ម្យ៉ាងទៀត​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​ធ្វើ​ឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ជា​សាធារណៈ ប៉ះពាល់​ជាមួយ​តម្រូវការ ក៏ដូចជា​ការរស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដែល​បំពាន​ទៅលើ​ផ្លូវច្បាប់​ក៏​លោក​សុំ​យក​ដី​ទាំងនោះ​មកវិញ​ទាំងអស់​ដែរ​។

លោក​បាន​បន្តថា ក្នុងនាម​លោក​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ដែនដី​ខេត្ត​  គឺ​មិន​អាចឱ្យ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​បំពាន​ទៅលើ​ច្បាប់​នោះទេ ព្រោះ​ប្រជាពលរដ្ឋ​ទាំងអស់​គឺ​រស់នៅ​ស្ថិតក្រោម​ច្បាប់​ទាំងអស់ ហើយ​យើង​ក៏​ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​។

លោក ម៉ៅ ធនិន អភិបាលខេត្ត​កំពត​បា​ន​បន្ត​ថា បើ​នរណាម្នាក់​បាន​យក​ដី​រដ្ឋ គឺ​លោក​នឹង​យកមក​វិញ មិន​ថា​អ្នកនោះ​ជា​នរណា មាឌ​ស្គម មាឌ​ធាត់ ឬ​ទម្ងន់​គីឡូ​យ៉ាងម៉េច​នោះ​ទេ គឺ​លោក​សុំ​តែ​អនុវត្តន៍​ទៅតាម​ច្បាប់​តែប៉ុណ្ណោះ​។

ក្នុងឱកាស​នោះដែរ លោក​អភិបាលខេត្ត​ក៏បាន​លើក​បញ្ជាក់​ដែរ​ថា រាល់​បញ្ហា​ទំនាស់​ដី​ភ្លឺ​នៅក្នុង​ខេត្តកំពត​មកដល់​សព្វ​ថ្ងៃនេះ មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​ក្រោយពី​មាន​ការចុះ​ដោះស្រាយ​នៅតាម​បណ្តា​ក្រុង​-​ស្រុក ស្ទើរ​ទាំងអស់​ក្នុង​ខេត្ត ដែល​គិត​ចាប់ពី​ពេល​ដោះស្រាយ​មក​គឺ​មាន​ចំនួន​ជាង ២​ពាន់​ករណី​មកហើយ​។

លោក​អភិបាលខេត្ត​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចុះ​ពិនិត្យ​ឱ្យបាន​ញឹក​ញ៉ាប់ និង​ច្បាស់លាស់​បំផុត​នៅពេលដែល​ប្រជាពលរដ្ឋ​ស្នើសុំ​សាងសង់​សំណង់ ឬ​ធ្វើ​អ្វីមួយ​នៅក្បែរ​នឹង​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​ពន្យល់​ណែនាំ​អំពី​ច្បាប់​មួយចំនួន​ដល់​ពួកគាត់ ធ្វើយ៉ាងណា​កុំឱ្យ​មានការ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​ដោយ​មិន​បានដឹង​ពី​ច្បាប់​នោះ​៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម