Connect with us

ព័ត៌មានជាតិ

មួយ​សប្តាហ៍ មាន​យានយន្ត​ជិត ៩ ម៉ឺន​គ្រឿង ធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

បានផុស

នៅ

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍គិតចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៩ ០៤៧ គ្រឿង។ ក្នុងនោះក៏​មាន​បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ ករណីផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រើប្រាស់​នៅលើ​ផ្លូវ​ល្បឿនលឿន ក្រុមហ៊ុនបាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបើកបរលើសល្បឿនកំណត់ និងបើកបរបញ្ច្រាស​ទិស​​ចរាចរណ៍។

ទាក់ទង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ថ្មីៗ​នេះក្រសួងសាធារណការនិងដឹកជញ្ជូនបាន​​ក្រើន​រំលឹកដល់​បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរនិងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ។

ក្រសួង​បានលើកពី​​ករណី​បើកបរបញ្ច្រាសទិសចរាចរណ៍ ដែល​ជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនិងប្រមាថអាយុជីវិត​ខ្លួនឯងនិងអ្នកដទៃ។ នៅគ្រប់ស្ថានភាពផ្លូវយានយន្តគ្រប់ប្រភេទមិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍​ជាដាច់ខាត។

​ជាមួយការក្រើនរំលឹក ក្រសួង​ក៏​បានចេញ​សារ​ព្រមាន​លើ​អ្នក​ល្មើស​បើ​យោងតាមមាត្រា៤៣ ជំពូកទី៧ នៃច្បាប់ស្ដីពីផ្លូវថ្នល់ឆ្នាំ ២០១៤ ការបើកបរបញ្រ្ចាស​ទិសចរាចរណ៍ នឹងត្រូវកាត់ ៤ពិន្ទុ ពីបណ្ណបើកបរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ១០ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម