ព័ត៌មានជាតិ
៦ ខែ ឆ្នាំនេះ រន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់-របួស ៨៥ នាក់ កើនជាងឆ្នាំមុន
រយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ គ្រោះមហន្តរាយធម្មជាតិដោយបាតុភូតរន្ទះបាញ់ បានកើតឡើងជាង ៨០ លើក បណ្ដាលឲ្យមនុស្សស្លាប់-រងរបួស ៨៥ នាក់ ងាប់គោក្របី ៧១ ក្បាល និងខូចខាតផ្ទះ ៥ ខ្នង មានការកើនឡើង បើប្រៀបធៀបនឹងរយៈពេល ៦ ខែ ឆ្នាំ ២០២២ កន្លងទៅ ដែលមានអ្នកស្លាប់-របួសត្រឹមតែ ៦០ នាក់ ប៉ុណ្ណោះ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៦ កក្កដា នេះថា រយៈពេល ៦ ខែនេះ បាតុភូតរន្ទះបាញ់បានកើតឡើង ៨២ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៤៦ នាក់ រងរបួស ៣៩ នាក់ ងាប់គោក្របី ៧១ ក្បាល និងខូចខាតផ្ទះ ៥ ខ្នង។

លោកបានបន្តថា ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល ៦ ខែដូចគ្នា នៅឆ្នាំ ២០២២ កន្លងទៅ ឃើញថា មានការកើនឡើង ខណៈ ៦ ខែឆ្នាំមុន មានបាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៦១ លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣២ នាក់ ស្ត្រី ៨ នាក់ រងរបួស ២៨ នាក់ ងាប់គោក្របី ៦៩ ក្បាល និងខូចខាតផ្ទះចំនួន ១១ ខ្នង។

លោក សុទ្ធ គឹមកុលមុនី បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះទាំងអស់គ្នានៅក្នុងរដូវភ្លៀងនេះ ដើម្បីកាត់បន្ថយការរងគ្រោះ និងស្លាប់ដោយសារបាតុភូតធម្មជាតិនេះ។

លោកបានមានប្រសាសន៍ថា ក្នុងការទប់ស្កាត់បញ្ហារន្ទះបាញ់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងនឹងរៀបចំបំពាក់ឧបករណ៍ការពាររន្ទះនៅតាមតំបន់ប្រឈមមួយចំនួនដែលតែងតែកើតមាននូវបាតុភូតរន្ទះញឹកញាប់ ដើម្បីទប់ស្កាត់កុំឲ្យមនុស្សសត្វរងរបួសស្លាប់ជាបន្តទៀត ពិសេសបំពាក់នៅខេត្តចំនួន ៣ មុនគេ ដែលមានករណីរងគ្រោះច្រើនជាងគេរួមមាន ៖ ខេត្តសៀមរាប ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ប៉ុន្តែមុននឹងឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនេះ គណៈកម្មការជាតិគ្រោះមហន្តរាយ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ពិសេសស្វែងរកថវិកាពីដៃគូ ក៏ដូចជាស្នើសុំថវិកាពីរាជរដ្ឋាភិបាលក្នុងការទិញឧបករណ៍ទាំងនោះ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ