ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ស្នើអ្នកសារព័ត៌មានប្រើចំណេះជំនាញថ្មី ឱ្យស្របតាមក្រមសីលធម៌និងវិជ្ជាជីវៈ
ទន្ទឹមនឹងចំណេះដឹងក្នុងវិស័យសារព័ត៌មាន និងចំណេះជំនាញបន្ថែមទាក់ទងនឹងការកាត់វីដេអូ រូបភាព ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមប្រកបដោយសុវត្ថិភាព អ្នកសារព័ត៌មានក៏ត្រូវផ្ដោតសំខាន់ទៅលើក្រមសីលធម៌និងវិជ្ជាជីវៈផងដែរ។
លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងបែបនេះនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជាអ្នកសារព័ត៌មាន និងបុគ្គលិករដ្ឋ មកពី២៦ស្ថាប័ន នៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថល កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ។


លោក លីវ សុផាណារិទ្ធិ មានប្រសាសន៍ថា ក្នុងវិស័យសារព័ត៌មានឥឡូវមានការរីកចម្រើនច្រើន ហើយក្រុមអ្នកសារព័ត៌មានក៏កាន់តែមានកំណើនច្រើនឡើង ក៏ព្រោះតែបច្ចេកវិទ្យាបានផ្តល់ភាពងាយស្រួលខ្លាំងក្នុងការយកព័ត៌មាន។ បើប្រៀបធៀបនឹងពីមុនដែលចាំបាច់ទាមទារឱ្យមានឧបករណ៍ថតសំឡេង កាមេរ៉ាសម្រាប់ផ្តិតយករូបភាពជាដើម តែបច្ចុប្បន្នមានត្រឹមតែទូរស័ព្ទដៃគឺអាចធ្វើកិច្ចការងារជាច្រើន។
លោកបន្តថា អ្វីដែលគួរឱ្យកត់សម្គាល់ ភាពងាយស្រួលនេះ ធ្វើឲ្យវិស័យសារព័ត៌មានបែងចែកជាពីរ ដោយទីមួយជាសារព័ត៌មានដែលស្ថិតនៅក្រោមស្ថាប័នត្រឹមត្រូវ ដោយឡែកមួយទៀត សូម្បីតែបុគ្គលផ្ទាល់ដែលមានត្រឹមតែទូរស័ព្ទដៃ ចេះប្រើប្រាស់បច្ចេកវិទ្យា ក៏អាចក្លាយជាអ្នកសារព័ត៌មានបាន។ ក្នុងនោះ លោកគូសបញ្ជាក់ដែរថា ថ្វីបើកំណើនវិស័យសារព័ត៌មានកាន់តែច្រើន អាចជារឿងល្អសម្រាប់ចែករំលែកព័ត៌មានពីគ្រប់ទិសទី ប៉ុន្តែអ្វីដែលអ្នកសារព័ត៌មានចាំបាច់ត្រូវផ្តោត គឺគុណភាព មិនមែនបរិមាណឡើយ។

គួររំលឹកថា វគ្គបណ្ដុះបណ្ដាលខ្លីស្ដីពីជំនាញឌីជីថលជូនដល់សិក្ខាកាមដែលជាអ្នកសារព័ត៌មាននិងបុគ្គលិកស្ថាប័នរដ្ឋ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះជំនាញជូនដល់ក្រុមអ្នកសារព័ត៌មានសម្រាប់បំពេញការងារនៅក្នុងវិស័យសារព័ត៌មានឲ្យដើរទាន់សម័យទំនើបនៃសង្គមបច្ចេកវិទ្យា រយៈពេល២ថ្ងៃ គឺថ្ងៃ៣០ ខែមិថុនា និងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ