Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ព្រមាន​អ្នក​រំលោភ​យក​ដី​រដ្ឋ នឹង​ត្រូវ​ដក​ហូត​យកវិញទាំង​អស់

បានផុស

នៅ

អភិបាលខេត្តកំពតបានប្រាប់ទៅកាន់ប្រជាពលរដ្ឋកុំឱ្យរំលោភយកដីរបស់រដ្ឋដោយខុសច្បាប់ទោះជាដីចំណីព្រែក បឹង ប្រឡាយ ឬទីតាំងដីសាធារណៈ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងវេទិការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅក្នុងស្រុកអង្គរជ័យ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា សព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិន​ទាន់បានយល់ច្បាស់អំពីច្បាប់ ហើយបានបំពានយកដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ ដូច្នេះប្រសិនបើបងប្អូនបាន​រំលោភយកហើយនោះ សូមប្រគល់ជូនរដ្ឋវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខេត្ត​បានព្រមានដល់​អ្នកដែលពាក់ព័ន្ធនឹងការរំលោភយកដីសាធារណៈរបស់រដ្ឋ ធ្វើឱ្យប៉ះពាល់ដល់​ផល​ប្រយោជន៍សាធារណៈ ប៉ះពាល់ជាមួយតម្រូវការ ក៏ដូចជាការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបំពានទៅលើផ្លូវច្បាប់នឹង​ត្រូវ​រឹបអូស​យកមកវិញទាំងអស់។

លោកអភិបាល​ខេត្ត​បាន​បញ្ជាក់ថា៖ «ក្នុង​នាម​ជាប្រធានគណៈកម្មការរៀបចំដែនដីខេត្ត គឺមិនអាចឱ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋរបស់យើងបំពានទៅលើច្បាប់នោះទេ ព្រោះប្រជាពលរដ្ឋទាំងអស់គឺរស់នៅស្ថិតក្រោមច្បាប់ទាំងអស់ ហើយយើងក៏ត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា»។

លោក​អភិបាលខេត្តកំពតបានបន្តថា បើនរណាម្នាក់បានយកដីរដ្ឋ គឺលោក​នឹងយកមកវិញ មិនថាអ្នកនោះជានរណា មាឌស្គម មាឌធាត់ ឬទំងន់គីឡូយ៉ាងម៉េចនោះទេ គឺសុំតែអនុវត្តន៍ទៅតាមច្បាប់តែប៉ុណ្ណោះ។

ក្នុងឱកាសនោះដែរ លោក​អភិបាលខេត្តក៏បានលើកបញ្ចាក់ដែរថា រាល់បញ្ហាទំនាស់ដីធ្លីនៅក្នុងខេត្តកំពតមកដល់សព្វថ្ងៃនេះ មានការថយចុះគួរឱ្យកត់សម្គាល់ក្រោយពីមានការចុះដោះស្រាយនៅតាមបណ្តាក្រុង-ស្រុក គិតចាប់ពីពេលដោះស្រាយមកគឺមានចំនួនជាង ២ ពាន់ករណីមកហើយ។

លោក​អភិបាល​ខេត្ត​ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវចុះពិនិត្យឱ្យបានញឹកញ៉ាប់ និងច្បាស់លាស់បំផុតនៅពេលដែលប្រជាពលរដ្ឋស្នើសុំសាងសង់សំណង់ ឬធ្វើអ្វីមួយនៅក្បែរនឹងដីសាធារណៈរបស់រដ្ឋ ហើយពន្យល់ណែនាំអំពីច្បាប់មួយចំនួនដល់ពួកគាត់ ធ្វើយ៉ាងណាកុំឱ្យមានការរំលោភយកដីសាធារណៈរបស់រដ្ឋដោយមិនបានដឹងពីច្បាប់នោះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម