Connect with us

ព័ត៌មានជាតិ

អ្នកស្រី គង់ សុទីន បោះបង់ការងារនៅអង្គការ​បង្កើតកសិដ្ឋានដាំផ្សិត​ផ្គត់ផ្គង់ទីផ្សារ និងទាក់ទាញទេសចរ

បានផុស

នៅ

អតីតបុគ្គលិកអង្គការមួយនៅខេត្តបាត់ដំបង បានចំណាយពេលប្រមាណ ២ឆ្នាំ បង្កើតកសិដ្ឋានដាំផ្សិតអំបោះបីពណ៌( ស ផ្កាឈូក លឿង) និងផ្សិតត្រចៀកកណ្តុរ​ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងទាក់ទាញទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី គង់ សុទីន ស្ថាបនិកកសិដ្ឋានអ្នកភូមិបណ្ដុះផ្សិត បានប្រាប់កម្ពុជាថ្មីថា ដោយមើលឃើញពីការដាំដុះ​បន្លែនៅក្នុង​ស្រុកមានការប្រើប្រាស់ជីគីមីច្រើន ស្របពេលដែលទំនេរពីការក្នុងវិបត្តិកូវីដ-១៩ កាលពី ២ឆ្នាំមុន អ្នកស្រី ក៏ចាប់អារម្មណ៍​ទៅលើការដាំដុះដំណាំផ្សិតអំបោះ និងផ្សិតត្រចៀកកណ្តុរ ដែលមិនប្រើជីគីនេះឡើង។

​អ្នកស្រី សុទីន បានលើកឡើងទៀតថា ចំណេះដឹងអំពីការដាំផ្សិតនេះគឺទទួលបានពីការស្រាវជ្រាវតាមបណ្តាញសង្គម និងយូធូបជាដើម។ ដោយក្តីស្រឡាញ់ និងចង់ឱ្យមុខរបរមួយនេះ ដំណើរការទៅមុខ ទោះជួបការលំបាកយ៉ាងណា ក៏អ្នកស្រី គង់ សុទីន នៅតែព្យាយាមធ្វើដោយចិត្តអំណត់ រហូតទទួលបានផ្លែផ្កាដូចសព្វថ្ងៃនេះ។

អ្នកស្រីបន្តដូច្នេះថា« កាលមុនខ្ញុំធ្វើតែរោងមួយទេ បន្ទាប់មកពង្រីករោងដាំពីមួយទៅមួយ រហូតដល់ឥឡូវនេះ មានរោង​ដ៏ធំមួយ ដោយមានការរីកចម្រើនជាបន្តបន្ទាប់»។

បើនិយាយអំពីដើមទុននៃការចាប់ផ្តើមដាំផ្សិតនេះ អ្នកស្រី គង់ សុទីន បានប្រាប់ឱ្យដឹងថា ចំណាយអស់ប្រមាណជាង ១ម៉ឺនដុល្លារហើយ។ ទោះយ៉ាងណាការវិនិយោគលើការដាំដំណាំផ្សិតនេះ ទទួលបានលទ្ធផលជាបន្តបន្ទាប់ផងដែរ។

«សម្រាប់ទីផ្សារនៅខែប្រាំងមិនពិបាកលក់ទេ ជួនកាលយើងប្រមូលផលមិនគ្រប់តម្រូវការផង។ ក្នុងមួយថ្ងៃយើង​អាច​ប្រមូល​ផលផ្សិតបានចន្លោះពី ៥០ទៅ ៦០គីឡូក្រាម ហើយតម្លៃចាប់ពី ២៥០០រៀល ទៅ ៤០០០រៀលក្នុងមួយគីឡូ ទៅតាមការឡើងចុះនៃទីផ្សារ»។ នេះជាការបញ្ជាក់របស់ស្ថាបនិកកសិដ្ឋានអ្នកភូមិបណ្ដុះផ្សិត។

ជាមហិច្ឆតាអ្នកស្រី គង់ សុទីន មានគោលដៅពង្រីកអាជីវកម្មនេះ ឱ្យក្លាយទៅជាកសិដ្ឋានទេសចរណ៍ដំណាំបន្លែផ្សិត ដោយសារការដាំដុះនេះខុសពីធម្មតា ពោលគឺផ្សិតមានចម្រុះពណ៌ ដែលមើលទៅគួរឱ្យទាក់ទាញ និងស្រស់ស្អាត។

អ្នកស្រី ក៏គ្រោងស្រាវជ្រាវបច្ចេកទេសក្នុងការដាំដុះផ្សិតត្រចៀកកណ្តុរបន្ថែមទៀត ព្រោះផ្សិតប្រភេទនេះ មានទីផ្សារ​ខ្ពស់។ លើសពីនេះទៀត អ្នកស្រី គ្រោងនឹងចែករំលែកចំណេះដឹង និងបច្ចេកទេសនៃការដាំដុះនេះ ទៅដល់ប្រជា​ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត តាមរយៈបន្លែដែលគ្មានសារធាតុគីមី។

ពាក់ព័ន្ធនឹងសកម្មភាពការងារនេះ អ្នកស្រី គង់ សុទីន ទទួលបានការគាំទ្រពីសហគ្រិនខ្មែរ ស្ថិតក្រោមការគ្រប់​គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយទទួលបានពានរង្វាន់ពីស្ថាបននេះផងដែរ។

សូមបញ្ជាក់ថា កសិដ្ឋានអ្នកភូមិបណ្ដុះផ្សិត របស់អ្នកស្រី គង់ សុទីន មានទីតាំងស្ថិតនៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល  ខេត្តបាត់ដំបង៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម