Connect with us

ព័ត៌មានជាតិ

ឃុំពង្រ​ក្នុងស្រុកកោះសូទិន ​ផ្លូវ​តូច​ធំ​ក្នុង​ភូមិ ​​ក្រាល​​ដោយ​បេតុង និង​កៅស៊ូទាំងអស់

បានផុស

នៅ

ឃុំ​ពង្រជាឃុំមួយ​នៅក្នុង​​ស្រុក​កោះសូទិនខេត្ត​កំពង់​ចាម។ បច្ចុប្បន្ន​​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​មានការអភិវឌ្ឍ​​រីក​ចម្រើន​។ ផ្លូវ​តូច​ធំ​នៅ​​ក្នុងឃុំ​បាន​វិវឌ្ឍន៍​ប្រែក្លាយ​ពី​ផ្លូវ​ដីមក​ជា​ផ្លូវ​កៅស៊ូ និង​បេតុងស្ទើរគ្មាន​សល់​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខឹម ប៉ោទាង ​មេ​ឃុំ​ពង្រ

ក្នុងកិច្ច​សម្ភាស​ជា​មួយ​«​កម្ពុជា​ថ្មី​» លោក​ ខឹម ប៉ោទាង មេឃុំពង្រ​មាន​ប្រសាសន៍​​ថា​ ​បច្ចុប្បន្ន​​ឃុំ​ពង្រ​មាន​ការ​ប្រែប្រួល​ខុស​គ្នា​ដូច​មេឃនិង​ដី​។​ ​និយាយពី​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងមូលដ្ឋាន​មានភាព​រីកចម្រើន​ ​ផ្លូវ​តូចធំ​នៅក្នុង​ឃុំ​បាន​​អភិវឌ្ឍ​​ក្លាយ​ជា​ផ្លូវ​បេតុងទាំង​អស់។

លោក​មេឃុំ​បន្ត​ថា មិន​ថា​តែ​ផ្លូវ​ធ្វើ​ដំណើរ​ចូល​តាម​ភូមិ សូម្បី​តែ​​ផ្លូវ​​ចូល​ទៅ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ ក៏​ត្រូវ​បាន​អភិវឌ្ឍន៍​​ជាផ្លូវ​បេតុងផង​ដែរ។

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អភិវឌ្ឍន៍​ដូច​សព្វ​​ថ្ងៃ​នេះ លោក​មេឃុំ​​អះអាង​​ថា​​​​ដោយសារ​មានការ​គិត​គូរ​​ពី​​ប្រមុខ​​​រាជរដ្ឋាភិបាល​ តាមរយៈការ​ដាក់ចេញ​គោលនយោបាយឧបត្ថម្ភ​គាំទ្រការ​អភិវឌ្ឍក្នុង​មូលដ្ឋាន​។

ឃុំ​ពង្រ​មានភូមិ​ចំនួន​ ៨ ក្នុង​នោះមាន​​ភូមិ​កំពង់​ឪ​ជ្រឹង, ព្រែក​រំដេង​កើត, ព្រែក​រំដេង​លិច, ពង្រ​កើត, ពង្រ​លិច, ដើម​ស្តៅ, ប៉ាក់ណាម និង​អន្លង់​ដូង​។ ក្នុង​ឃុំមាន​ពលរដ្ឋ​រស់នៅ​សរុប ១ ៣៩២ គ្រួសារ​ ស្មើ​ចំនួន ៤០៨៤ នាក់។

ពលរដ្ឋ​ជាង ៨៥% ​ប្រកប​របរ​កសិកម្ម​មាន​ដាំ​ដុះ​ដំណាំ​ស្រូវ ពោត សណ្តែក និង​ថ្នាំ​ជក់ និង​ចិញ្ចឹម​សត្វ​ជាដើម​​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម