ព័ត៌មានជាតិ
ខណ្ឌមានជ័យ សហការ មន្ទីរសាធារណការរាជធានី ស្តារ និងបូមលូជាច្រើនខ្សែ
អនុវត្តតាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការស្តារ និងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដើម្បីកាត់បន្ថយឱ្យបាន នូវភាពលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀង។

លោក សៅ សារុំ សមាជិកក្រុមប្រឹក្សាសង្កាត់បឹងទំពុនទី១ និង លោក ទឹម ម៉ន មេភូមិសន្សំកុសលទី៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យបានឱ្យដឹងស្រដៀងគ្នាថា ប្រព័ន្ធលូនៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BT ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទឹកមិនអាចហូរនោះទេ ពោលគឺនៅពេលភ្លៀងម្តងៗ តែងតែលិចលង់។ ជាក់ស្តែងនាប៉ន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានបង្អុរឡើងយ៉ាងខ្លាំង បណ្តាលឱ្យតំបន់បឹងទំពុនទទួលរងការលិចលង់យ៉ាងខ្លាំង។ ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើសកម្មភាពបូមទឹកចេញភ្លាមៗរហូតស្រកអស់ពីក្នុងមូលដ្ឋាន។

ដោយឡែកសម្រាប់ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BT ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១នេះ បើទោះបីទឹកហូរអស់ពីផ្លូវ និងពីក្នុងផ្ទះក្តី ក៏បណ្តាញលូខាងលើនៅស្ទះដែរ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋបាលខណ្ឌមានជ័យ អនុវត្ត តាមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានី បានធ្វើសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ស្តារ និងបូមលូនៅតាមដងផ្លូវជាច្រើនខ្សែ និងក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ និងទី២ តែម្តង។

លោក សៅ សារុំ បានបញ្ជាក់ថា ប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវបេតុងលេខ៣១BT, ១២BT, ១៦BT មានតួនាទីយ៉ាងសំខាន់ក្នុងការនាំទឹកទៅប្រឡាយបឹងទំពុន មុននឹងហូរទៅដល់ស្ថានីយបូមទឹកបឹងទំពុន។ បើប្រពន្ធ័លូទាំងនេះស្ទះហើយ គឺពិតណាស់ នៅពេលមានភ្លៀងធ្លាក់ម្តងៗ តំបន់នេះត្រូវលិចលង់។ ដូច្នេះទើបអាជ្ញាធររាជធានីភ្នំពេញណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញស្តារ និងបូមលូទាំងនេះតែម្តង សំដៅធ្វើយ៉ាងណាដោះស្រាយការលិចលង់ផ្លូវ និងផ្ទះប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា អាជ្ញាធរខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការស្តារ និងបូមលូនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យនេះ បានចំនួន ២ថ្ងៃមកហើយ ដោយប្រើប្រាស់រថយន្តបូមលូ ៣គ្រឿង និងបុក ស្តារដោយកម្លាំងដៃផងដែរ៕


អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ