Connect with us

ព័ត៌មានជាតិ

កម្ពុជាចំណាយថវិកាជិត១លានដុល្លារទិញទឹកខ្មៅជ្រលក់ដៃសម្រាប់ប្រើក្នុងការបោះឆ្នោត

បានផុស

នៅ

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងឱ្យដឹងថា កម្ពុជាបានចំណាយថវិកាជិត១លានដុល្លារ ដើម្បីទិញទឹកខ្មៅជ្រលក់ដៃលុបមិនជ្រះ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ ការបញ្ជាក់របស់ប្រធាន គ.ជ.ប បែបនេះក្នុងឱកាសបង្ហាញ និងសាកល្បងគុណភាពទឹកខ្មៅលុបមិនជ្រះ នៅថ្ងៃទី៦ ខែកក្កដានេះ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ប្រាជ្ញ ចន្ទ សម្រាប់ការបោះឆ្នោតជាតិខាងមុខនេះ កម្ពុជាបានទិញទឹកខ្មៅលុបមិនជ្រះពីក្រុមហ៊ុនប្រទេស ឥណ្ឌា ដូចការបោះឆ្នោតមុនៗដដែល ដែលមានចំនួន៥២ ០០០ដប ខណៈក្នុង១ដបមានតម្លៃ ១៧.៦៣ដុល្លារ។ លោក ប្រាជ្ញ ចន្ទ បានបន្តឱ្យដឹងថា កម្ពុជាបានចំណាយថវិកាចំនួន ៩១៦ ៧៦០ដុល្លារ លើតម្លៃទឹកថ្នាំ និងចំណាយថវិកាចំនួន ៤៦ ៥៥០ដុល្លារ លើថ្លៃដឹក។

លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ផ្អែកលើច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងនីតិវិធីនៃការបោះឆ្នោត ទឹកខ្មៅ ជានីតិវិធី មួយក្នុងចំណោមនីតិវិធីជា​ច្រើនទៀតរបស់ គ.ជ.ប ដើម្បីធានាដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ ស្មើភាព និងយុត្តិធម៌ ជាពិសេសធានាថា ប្រជាពលរដ្ឋមួយរូប បោះឆ្នោតបានតែមួយដងប៉ុណ្ណោះ។

ប្រធាន គ.ជ.ប រូបនេះ បានបញ្ជាក់ថា ទឹកខ្មៅជ្រលក់ដៃរបស់ក្រុមហ៊ុនឥណ្ឌាមានគុណភាពខ្ពស់ មិនងាយនឹងលុបជ្រះ ដោយទឹកខ្មៅលុនេះ មានភាពដិតជាប់ស្បែកដៃ ក្រចក និងគល់ក្រចក ព្រមទាំងកម្រិតស្ងួតលឿន មិនអាចលុបជ្រះបានភ្លាមៗឡើយ ដែលអាចធានាបានទាំងការប្រើប្រាស់ និងមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម