ព័ត៌មានជាតិ
ថ្នាក់ដឹកនាំផ្ដាំផ្ញើ ដល់មន្ត្រីទើបទទួលតំណែងថ្មី ក៏ដូចគ្រប់ថ្នាក់មូលដ្ឋាន បន្តខិតខំបម្រើពលរដ្ឋឲ្យបានល្អ
លោក ម៉ែន សុចិត្រ រដ្ឋលេខាធិការ តំណាងលោកវង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច បានផ្ដាំផ្ញើមន្ត្រីទើបទទួលតំណែងថ្មី ក៏ដូចក្រុមការងារគ្រប់មូលដ្ឋាន ត្រូវខិតខំបេ្តជ្ញាចិត្ត បម្រើប្រជាពលរដ្ឋ ឲ្យល្អថែមទៀតតាមតែអាចធ្វើបាន ក្នុងពិធីប្រកាសចូលកាន់តំណែង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

លោករដ្ឋលេខាធិការ ម៉ែន សុចិត្រ បានថ្លែងនូវការលើកទឹកចិត្តដល់មន្ត្រីការងារឱវាទពិសេសអ្នកទើបទទួលតំណែងថ្មីអាជ្ញាធរមូលដ្ឋាន ក្រុមការងារបន្តចុះជួយតាមឃុំភូមិ ត្រូវទទួលខុសត្រូវ ឲ្យខ្ពស់ ក្នុងការចុះពិនិត្យលើប័ណ្ណសមធម៌របស់គ្រួសារក្រីក្រ ដែលទទួលបានផលប្រយោជន៍ពីរាជរដ្ឋាភិបាល។ ត្រូវគ្រប់គ្រងឲ្យច្បាស់លាស់ ចំពោះស្ថានភាពជាក់ស្តែង ពោលគឺថា គ្រួសារក្រីក្រពិតឬមិនពិត និងត្រួតពិនិត្យលើប័ណ្ណសមធម៌ តាមលក្ខខ័ណ្ឌ ដែលត្រូវទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជិតបីលាននាក់ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភនេះ សរុបទូទាំងប្រទេស។

ក្នុងពិធីប្រកាសចូលកាន់តំណែងលោកស្រី សៀម សុភវត្តី អតីតអនុប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ទៅជាប្រធាននាយកដ្ឋានអតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានជំរុញដល់មន្ត្រីទាំងអស់ពិសេសប្រធាននាយកដ្ឋានទើបតែងតាំងថ្មីត្រូវបន្តការងារមួយនេះ ឲ្យខ្ជាប់ខ្ជួនតាមទិសដៅ និងយុត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចពាក្យស្លោក មួយពោលថា យើងមិនទុកនរណាម្នាក់ជួបការលំបាកដោយមិនបានដោះស្រាយ៕

អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៥ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ