ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសតំបន់វិនិច្ឆ័យ សម្រាប់ដីសម្បទានសង្គមកិច្ច ៣០០ ហិកតា
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដីប្រមាណជាង ៣០០ ហិកតា ស្ថិតក្នុងឃុំប្រស្និប ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសជាតំបន់វិនិច្ឆ័យដើម្បីកំណត់អត្តសញ្ញាណកម្មដី ចំណាត់ថ្នាក់ដី ផែនទីដីរដ្ឋ និងចុះបញ្ជីជាដីឯកជនរបស់រដ្ឋ សម្រាប់កម្មវិធី ដីសម្បទានដីសង្គមកិច្ច ថ្នាក់មូលដ្ឋាន របស់គម្រោងបែងចែកដីដើ្បសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASEDIII)។

ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាព លោក រ័ត្ន ហុក អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់ និងជានាយកគម្រោង (LASEDIII), លោក យ៉ង ភារុំ អភិបាលរង ខេត្តកំពង់ឆ្នាំង និង លោក លី សុភា ប្រធាន មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី និងប្រធានគ្រប់គ្រងគម្រោង (LASEDIII) ខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើន។

លោក យ៉ង ភារុំ អភិបាលរង ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ចំពោះកម្មវិធីប្រកាសតំបន់វិនិច្ឆ័យនាពេលនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង មានការជឿជាក់ ដោយទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀត សំដៅដល់ការទទួលផលប្រយោជន៍ពីដីធ្លីដែលគ្រោងបែងចែក ជូនប្រជាពលរដ្ឋតាមរយៈ ការអនុវត្តកម្មវិធី សម្បទានដីសង្គមថ្នាក់មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំប្រស្និបទាំងមូល ដែលមានជីវភាពក្រីក្រ និងខ្វះខាតសម្រាប់ដីលំនៅដ្ឋាន និងដីកសិកម្ម ជាលក្ខណៈគ្រួសារ ដើម្បីធ្វើឱ្យស្ថានភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។

បន្ទាប់ពីចំណាប់អារម្មរបស់ លោកស្រី ចំរើន មុទិតា ប្រធាន ក្រុមការងារធានគារពិភពលោក រួមមក លោក ហុក រ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់ និងជានាយកគម្រោង (LASEDIII) មានប្រសាសន៍ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ រៀបចំផ្សព្វផ្សាយប្រកាសតំបន់វិនិច្ឆ័យ និងផ្សព្វផ្សាយជាសាធារណៈ អំពីនីតិវិធីអនុវត្ត សម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន ក្នុងគោលបំណង ជូនដំណឹងជាសាធារណៈដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ពីការប្រកាសតំបន់វិនិច្ឆ័យ ដើម្បីធ្វើអត្តសញ្ញាណកម្មដី ផែនទីចំណាត់ថ្នាក់ដីរដ្ឋលម្អិត និងចុះបញ្ជីដីឯកជនរបស់រដ្ឋ, ផ្សព្វផ្សាយអំពីនីតិវិធី និងព័ត៌មាននៃការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន ដល់សាធារណជន ពិសេសប្រជាពលរដ្ឋដែលជាមុខសញ្ញាអ្នកទទួលដីក្នុងគោលដៅ។ កំណត់កាលបរិច្ឆេទឱសានវាទ នៃការចូលកាន់កាប់ និងប្រើប្រាស់ដី ក្នុងទីតាំង ដីសម្បទានសង្គមកិច្ច ក្នុងការអនុវត្តន៍គម្រោង (LASED III)។

លោក ហុក រ័ត្ន បានសំណូមពរ និងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានដីសម្បទានសង្គមកិច្ចហើយ សូមកុំចូលកាន់កាប់ទន្ទ្រានបន្ថែមទៀត និងសូមឱ្យមូលដ្ឋាន អ្នកជំនាញពាក់ព័ន្ធចូលរួមទប់ស្កាត់បង្ក្រាបឱ្យបានម៉ឺងម៉ាត់ ក្នុងករណីជនខិលខូចលួចចូលកាន់កាប់ទន្ទ្រានដីសម្បទានសង្គមកិច្ច និងត្រូវអនុវត្តនូវវិធានការច្បាប់ជាចាំបាច់។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំប្រស្និប បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ចំពោះគម្រោងបែងចែកដីសង្គមកិច្ច និង និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ដែលនឹងជម្រុញឱ្យប្រជាពលរដ្ឋក្រីក្រពិតប្រាកដ បានទទួលដីសម្បទានសង្គមកិច្ចដែលរដ្ឋផ្តល់ជូន ដើម្បីកែលម្អជីវភាព និងមិនធ្វើចំណាកស្រុក។

លោក លី សុភា ប្រធាន មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី និងជាប្រធានគ្រប់គ្រងគម្រោង (LASEDIII) ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ចំពោះការបន្តអនុវត្តគម្រោង LASEDIII លើទីតាំងថ្មី ស្ថិតនៅឃុំប្រស្និប ស្រុករលាប្អៀរ គឺដោយទទួលបានដីពីអតីតដីសហគមន៍ព្រៃឈើសាអង ដែលបានរៀបចំបង្កើតតាំងពី ឆ្នាំ២០០៣ លើផ្ទៃដីទំហំសរុប ៥២២ ហិកតា និងបានឯកភាពប្រគល់ផ្ទៃដីទំហំ ៣២២ ហិកតា សម្រាប់អនុវត្តគម្រោង LASEDIII ហើយពេលនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកាត់ឆ្កៀលដីទំហំ ៣២២ ហិកតា ស្ថិតនៅភូមិសាអង ឃុំបប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចេញពីដែនគម្របព្រៃឈើ ឆ្នាំ២០០២ និងធ្វើអនុបយោគជា ដីឯកជនរបស់រដ្ឋ សម្រាប់អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅខេត្តកំពង់ឆ្នាំង៕
អត្ថបទ៖ វ៉ាន់ សេដ្ឋា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ