ព័ត៌មានជាតិ
បណ្ឌិត សួន រ៉ានី ៖ មុនក្លាយទៅជាអ្នកដឹកនាំគេ ត្រូវដឹកនាំខ្លួនឯងជាមុនសិន!
លោកបណ្ឌិត សួន រ៉ានី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មុនក្លាយទៅជាអ្នកដឹកនាំគេ ត្រូវដឹកនាំខ្លួនឯងជាមុនសិន។

ការលើកឡើងនេះ បានធ្វើឡើងក្នុងកម្មវិធីបាឋកថាពីតម្លៃនៃភាពជាអ្នកដឹកនាំ សម្រាប់យើងគ្រប់គ្នា ដែលធ្វើឡើងកាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងកម្មវិធីនេះ លោកបណ្ឌិត សួន រ៉ានី មនុស្សគ្រប់រូបតែងតែប្រាថ្នាក្លាយទៅជាថ្នាក់ដឹកនាំស្ថាប័នមួយ ឬជាមនុស្សសំខាន់នៅអង្គភាពមួយ។ ប៉ុន្តែមិនទាន់បានដឹងច្បាស់ថា មុននឹងក្លាយទៅជាអ្នកដឹកនាំគេបាន តើត្រូវឆ្លងកាត់រឿងអ្វីខ្លះ? លោកបន្តថា ដើម្បីដឹកនាំគេបាន យើងគ្រប់គ្នាត្រូវតែ «ចាប់ផ្ដើមពីខ្លួនឯងជាមុនសិន គ្មានអ្វីធំជាងខ្លួនឯងនោះទេ!» ត្រូវតែស្វែងយល់រៀនសូត្រឲ្យបានច្រើន និង អភិវឌ្ឍខ្លួនជាប្រចាំចំពោះការងាររបស់ខ្លួន ដើម្បីឈានទៅដឹកនាំគេបាន នៅថ្ងៃអនាគតនោះ។
លោកបណ្ឌិត សួន រ៉ានី បញ្ជាក់ថា ការរៀនភាពជាអ្នកដឹកនាំ មិនមែនដើម្បីដឹកនាំគេនោះឡើយ។ ប៉ុន្តែត្រូវរៀនភាពជាអ្នកដឹកនាំ ដើម្បីក្លាយទៅឪពុកម្ដាយ ឬជាគ្រូបង្រៀន ពន្យល់ដឹកនាំគេ ប្រកបទៅសមត្ថភាព និង សីលធម៌ ចេះបត់បែនទៅតាមស្ថានភាព ដែលអ្នកកំពុងតែជួបប្រទះ។
លោកបណ្ឌិតនិយាយថា «កុំចង់ដឹកនាំគេ ប្រសិនបើអ្នកមិនទាន់ធ្វើអ្វីមួយបាន ពីព្រោះដើម្បីដឹកនាំគេបាន ត្រូវបង្ហាញប្រាប់ថាគេថាអ្នកនឹងអាចធ្វើកិច្ចការទាំងនោះបានដោយខ្លួនឯង និងប្រាកដច្បាស់ថាអ្នកអាចធ្វើការងារនោះបានល្អប្រសើរជាង អ្នកដឹកនាំមុនៗ របស់អ្នកទៀតផង»៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ