ព័ត៌មានជាតិ
៣០ ម៉ោង សមត្ថកិច្ចបំបែកសំណុំរឿងរំលោភសម្លាប់ អ្នកធ្វើកម្មករដូចគ្នា
លោកវរសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត កោះកុង បានធ្វើការបង្ហាញមុខជនសង្ស័យ១រូប ករណីរំលោភ និងសម្លាប់គិតទុកជាមុន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុច ចំណោទដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។
លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ គូសបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា សមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវចំណាយពេលអស់ជាង៣០ម៉ោង ទើបចាប់ឃាត់ជនសង្ស័យបាន។

ជនសង្ស័យឈ្មោះ អ៊ូ អារីហ្វីន ហៅ ហ៊ីម សាអាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាកម្មកររោងចក្រKKN1 រស់នៅបន្ទប់ជួល ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ មានស្រុកកំណើតភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ។ រីឯស្ត្រីជនរងគ្រោះឈ្មោះ ឆ.ស.វ អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រKKN4 ទីកន្លែងកំណើត នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។
សមត្ថកិច្ចជំនាញបន្តថា ជនរងគ្រោះស្គាល់ជនសង្ស័យតាមរយៈហ្វេសប៊ុក ១ខែមកហើយ លុះល្ងាចថ្ងៃទី២៣ ខែមករា កន្លងទៅនារីរងគ្រោះនឹកកូនប្រុសអាយុ២ឆ្នាំ ដោយចង់ទៅលេងស្រុក នៅឃុំអណ្តូងទឹក ព្រោះស្អែកជាថ្ងៃអាទិត្យឈប់សម្រាកពីការងារ។

តាមចម្លើយសារភាពជនសង្ស័យ ពេលដឹងបែបនេះ ជនសង្ស័យក៏ធ្វើស្ម័គ្រចិត្តឌុបជូននាងទៅដោយចាប់ផ្តើមធ្វើដំណើរចេញពីផ្ទះជួលពីតំបន់សេដ្ឋកិច្ចពិសេសកោះកុង ម៉ោង៥ល្ងាច លុះដល់ចំណោតដីខ្មៅក៏ជនសង្ស័យធ្វើសកម្មភាពរំលោភ ច្របាច់ក វ៉ៃទៅលើផ្ទៃមុខនារីរងគ្រោះ រួចហើយយកអាវចងក អូសទៅផ្លុងចោលក្នុងព្រៃតែម្តង។
ក្រោយការផ្តល់ព័ត៌មានពីសាច់ញាតិជនរងគ្រោះ និងបទបញ្ជាស៊ើបអង្កេតតាមដានរបស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។ សមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យបានសម្រេច កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត។
វត្ថុតាងដកហូតមានម៉ូតូ ZoomerX ២០១៩ ពណ៌ក្រហម គ្មានស្លាកលេខ ម៉ូតូ២គ្រឿង ថវិកា៤ម៉ឺនរៀល ជនសង្ស័យត្រូវកសាងសំណុំរឿងនិងបញ្ចូនទៅអនុវត្តនីតិវិធីនៅតុលាការ នាវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ៕
អត្ថបទ ៖ ដែនដីកោះ





-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត