ព័ត៌មានជាតិ
ទីបំផុត! បុគ្គលិកកាស៊ីណូជិត ២០០នាក់ បានវិលត្រឡប់ទៅផ្ទះវិញ ក្រោយតេស្តលទ្ធផលអវិជ្ជមានទាំងអស់
បុគ្គលិកកាស៊ីណូមួយ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ ត្រូវមន្ត្រីសុខាភិបាលយកសំណាកធ្វើតេស្តរកជំងឺនេះជាបន្តបន្ទាប់ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ផ្ទះវិញរៀងៗខ្លួនវិញហើយ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានឲ្យដឹងថា បុគ្គលិកទាំងជិត ២០០នាក់នោះ ត្រូវបានអនុញ្ញាតឲ្យផ្ទះវិញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីក្រសួងសុខាភិបាល មិនបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ហើយសុខភាពពួកគេមានសភាពល្អធម្មតា។ លោកបានបន្តថា បច្ចុប្បន្នក្នុងស្រុកកំរៀង កំពុងមានពលករទើបត្រឡប់មកពីប្រទេសថៃ ធ្វើចត្តាឡីស័កតាមមណ្ឌលនានាក្នុងស្រុក មានប្រមាណជាង ៦០០នាក់ និងមានចេញជាហូរហែ បន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃកំណត់របស់ក្រសួងសុខាភិបាល ខណៈការឆ្លងដែនរបស់ពលករមកពីប្រទេសថៃតាមច្រកនានា ជាប់ស្រុកកំរៀង ក្នុងមួយថ្ងៃមានចន្លោះ៥០នាក់ ឬអាចក្រោមនេះ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងបង្ហាញថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានពលករត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែនជាប់ខេត្តបាត់ដំបង មានចំនួន ៥៧នាក់ និងចាប់ពីមានការឆ្លងរីករាលដាលក្នុងសហគមន៍ខេត្តសមុទ្រសាខន នៃប្រទេសថៃ សរុបចំនួន៣៤២៣នាក់ បានបញ្ចប់ចត្តាឡីស័កអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះចំនួន ២១៦៣នាក់ កំពុងធ្វើចត្តាឡីស័កតាមមណ្ឌលនានាក្នុងខេត្តចំនួន ៩៤១នាក់ បានធ្វើសំណាកសរុប ៣៣១០នាក់ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៩នាក់ ។



គួរបញ្ជាក់ថា ចំពោះបុគ្គលិកកាស៊ីណូទាំងជិត២០០នាក់ ដែលត្រូវធ្វើចត្តាឡីស័ក និងបានយកសំណាករកជំងឺកូវីដ១៩នោះ ព្រោះមិត្តភក្តិរបស់ពួកគេកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានមកលេងក្នុងពិធីជប់លៀងមួយ បានប៉ះពាល់គ្នាដោយផ្ទាល់ និងដោយប្រយោល ហើយមិត្តភក្តិម្នាក់នោះ ត្រូវបានក្រសួងសុខាភិបាលរកឃើញថា មានវិជ្ជមានកូវីដ១៩ ក្នុងអំឡុងដើមខែមករា ឆ្នាំ២០២១នេះ ៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ អាជ្ញាធរអនុញ្ញាតឱ្យពលករខ្មែរមកពីប្រទេសថៃ ចំនួន៦១នាក់ ត្រឡប់ទៅផ្ទះវិញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ