ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ កោះចំនួនពីរក្នុងចំណោមកោះ៣០នៅខេត្តព្រះសីហនុមានបណ្តាញអគ្គិសនីប្រើប្រាស់
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមកោះចំនួន៣០នៅខេត្តព្រះសីហនុ មានតែកោះពីរប៉ុណ្ណោះដែលមានបណ្តាញអគ្គិសនីជាតិប្រើប្រាស់ប្រចាំថ្ងៃ។ ក្រៅពីនេះនៅមិនទាន់មាននៅឡើយទេដោយសារកោះខ្លះមិនសូវមានមនុស្សរស់នៅ។

លោកបានបន្តថា កោះចំនួនពីរដែលមានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួមមាន កោះរ៉ុង ស្ថិតនៅក្នុងក្រុងកោះរ៉ុងដែលកោះនេះទើបដាក់ឱ្យដំណើរការជាផ្លូវការគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាសពីខេត្តកោះកុងមកសង្កាត់កោះរ៉ុង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ចំណែកកោះមួយទៀត គឺកោះស្រមោចស្ថិតនៅក្នុងតំបន់រាម។
លោក ឃាង ភារម្យ បានបន្តទៀតថា ក្នុងចំណោមកោះទាំង៣០មានតែកោះចំនួន២ប៉ុណ្ណោះគឺកោះរ៉ុង និងកោះរ៉ុងសន្លឹម
មានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ។ ចំណែកកោះផ្សេងៗទៀតមិនសូវមានប្រជាពលរដ្ឋរស់នៅទេ និងកោះតូចៗខ្លះ មិនមានមនុស្សរស់នៅតែម្តង។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុមានកោះចំនួន៣០ ថ្មដុះចំនួន២ និងថ្មប៉ប្រះទឹកចំនួន៥ នៅតាមបណ្តាក្រុងស្រុកចំនួន៤។
ក្នុងនោះ នៅក្នុងក្រុងព្រះសីហនុមានកោះ៥ និងថ្មដុះចំនួន១មានដូចជា កោះដែកគោល កោះពស់ កោះថាស កោះព្រាប កោះត្រេះ និងថ្មដុះអាចម៍សត្វ។ ក្រុងកោះរ៉ុងមានកោះចំនួន១៧ ថ្មដុះ១ និងថ្មប៉ប្រះទឹក៤រួមមានកោះរ៉ុង កោះបង កោះអូន កោះមូល កោះរ៉ុងសន្លឹម កោះតូច កោះកូន កោះព្រីង កោះដូងក្រៅ កោះវៀរ កោះតាង កោះមួយ កោះដំឡូងកោះពីរលិច កោះពីរកើត កោះពូលោវ៉ៃលិច (កោះតា) កោះពូលោវៃកើត(កោះយាយ) ថ្មដុះត្រងោល ថ្មប៉ប្រះទឹកព្រីង ថ្មប៉ប្រះទឹកសារ៉ាសែន ថ្មប៉ប្រះទឹកចៅ និងថ្មប៉ប្រះទឹកឌឺផុនរីហ្វ។

ស្រុកព្រៃនប់មានកោះ៧រួមមាន កោះចន្លុះ (កោះប្រើស)កោះក្របី កោះតាគៀវ កោះឬស្សី កោះស្រម៉ោច កោះសំពោចនិងកោះថ្មី។ ស្រុកស្ទឹងហាវមានកោះចំនួន១ និងថ្មប៉ប្រះទឹក១ គឺកោះដូងក្នុង និងថ្មប៉ប្រះទឹកអន្លង់ស៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ