ព័ត៌មានជាតិ
អគារសិក្សាថ្មីសន្លាង ១ ខ្នង និងផ្ទះស្នាក់នៅរបស់គ្រូ ១ ខ្នង ក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងកន្ទួត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី ១ ខ្នង ស្មើ ៥ បន្ទប់ ផ្ទះស្នាក់នៅរបស់គ្រូ ១ ខ្នង ស្មើ ២ បន្ទប់ និងមានបង្គន់អនាម័យចំនួន ៧ បន្ទប់ ជាអំណោយរបស់អង្គការ «សម្រេចសុបិនកុមារកម្ពុជា» ស្ថិតក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងកន្ទួត ខេត្តបាត់ដំបង។

កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី ១ ខ្នង ស្មើ ៥ បន្ទប់ ផ្ទះស្នាក់នៅរបស់គ្រូ ១ ខ្នង ស្មើ ២ បន្ទប់ និងមានបង្គន់អនាម័យចំនួន ៧ បន្ទប់ ដែលជាអំណោយរបស់អង្គការ«សម្រេចសុបិនកុមារកម្ពុជា» ស្ថិតក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

អនុវិទ្យាល័យអណ្ដូងកន្ទួត កកើតឡើងក្នុងឆ្នាំ ២០១៨ ក្រោមការផ្ដួចផ្ដើមរបស់សហគមន៍ ដោយខ្ចីបន្ទប់សិក្សាពីសាលាបឋមសិក្សាអណ្ដូងកន្ទួត សម្រាប់ធ្វើការបង្រៀន។ ជាមួយនោះ ដោយមានការកើនឡើងចំនួនសិស្ស និងតម្រូវការច្រើន អគារសិក្សាថ្មីមួយខ្នង ដែលបំពាក់ទៅដោយគ្រឿងបរិក្ខារ ចំណាយថវិកាសរុប ៦៨,២០៨ ដុល្លារសហរដ្ឋអាមេរិក ជាអំណោយរបស់អង្គការ«សម្រេចសុបិនកុមារកម្ពុជា» ក៏បានបំពេញបន្ថែមនូវតម្រូវការរបស់សាលាផងដែរ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ«សម្រេចសុបិនកុមារ» ក៏ដូចជាម្ចាស់ជំនួយ ដែលបានបរិច្ចាគជាថវិការបស់ខ្លួន សម្រាប់ជួយសាងសង់អគារសិក្សាមួយខ្នងនេះ។

លោកបញ្ជាក់ថា អង្គការ«សម្រេចសុបិនកុមារ» ក៏បានកៀរគរសប្បុរសជនជួយសាងសង់អគារសិក្សាសម្រាប់ខេត្តបាត់ដំបង ជួយផ្ដល់នូវអាហារូបករណ៍ដល់សិស្សានុសិស្សជាច្រើននាក់ ក៏ដូចជាការងារសប្បុរសធម៌ជាច្រើនទៀត ក្នុងន័យជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជាកាន់តែមានការរីកចម្រើន។

លោកបន្ថែមថា ជំនួយនេះ ពិតជាជំនួយដ៏ល្អស្របពេលប្រទេសកម្ពុជា កំពុងខ្វះខាត ហើយការដែលជួយសាលារៀននេះទៀតសោត ប្រៀបបានដូចជាជួយសម្រេចសុបិនដល់សិស្សានុសិស្សជាច្រើនឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ មានការងារធ្វើល្អៗ ជាច្រើន៕
អត្ថបទ ៖ ពិសី








-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?