Connect with us

ព័ត៌មានជាតិ

រសៀលនេះ សុខាភិបាលខេត្តព្រះវិហារ បំភ្លឺ​រឿង​ពលរដ្ឋ​ពុល​ដង្កូវ​ដួង​ រហូត​ដល់​ស្លាប់

បានផុស

នៅ

ស្ថានភាពសុខភាពពលរដ្ឋខេត្តព្រះវិហារ ៣ នាក់ ដែលពុលដង្កូវដួង មាន​សុខ​​ភាពល្អប្រសើរឡើងវិញ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ករណីពុលដង្កូវដួង បានកើតឡើងនៅភូមិសែនគង់ ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយ​​បុរសម្នាក់បានកាប់​យកសត្វដង្កូវដួងនៅក្នុងដើមត្នោត យកមកចម្អិនបំពងខ្លាញ់ ចែកគ្នា​ហូបជា​មួយ​បាយបណ្តាលឲ្យពុលស្លាប់ម្នាក់ និង ៣នាក់ទៀត​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះទាន់ពេល។

លោក គង់ ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃអង្គារ៍ ទី​២៦​ នេះថា ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋទាំង ៣ នាក់ ដែលពុលដង្កូវដួងពេលនេះ បាន​ល្អ​ប្រសើរឡើងវិញ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ចំពោះដើមចមនៃការស្លាប់ បុរសម្នាក់ និង៣នាក់រងគ្រោះ ប្រធានមន្ទីរសុខាភិបាលរូបនេះ បញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាន ជុំវិញករណីពុលនេះ ក្រុមការងារមន្ទីរសុខាភិបាលខេត្តបានចុះអង្កេត និងស្រាវជ្រាវ ដោយរកឃើញថា ករណីនេះ អាចជាករណីពុលដង្កូវដួងប្រាកដមែន ដោយសារក្រុមមន្ត្រីជំនាញរកឃើញថា ពួកគាត់ទាំង ៤ នាក់ មិនបានបរិភោគអ្វីក្រៅតែពីដង្កូវដួងជាមួយបាយ ហើយមានអាការៈឈឺដូចគ្នា។

លោក ប្រាប់ថា ដង្កូវដួងនៅនឹងដើមផ្តៅជាទូទៅប្រជាពលរដ្ឋហូបធម្មតា ជាយូរយាណាស់​មកហើយមិនមាន​បញ្ហា​អ្វីឡើយ ប៉ុន្តែករណីនេះ មិនមែនដង្កូវដួងដែលបានមកពីដើមផ្តៅទេ គឺបានមកពីដើមត្នោត ដែលយើងមិនធ្លាប់ដឹងពីមុនមកថាដង្កូវ​ដួងនៅនឹងដើមត្នោតអាចហូបបាន។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហាររូបនេះ ក៏អំពាវនាវ ណែនាំកុំឲ្យប្រជាពលរដ្ឋធ្វើយ៉ាង​ណាជៀស​វាងការបរិភោគអ្វីដែលស្គាល់មិនច្បាស់ ហើយត្រូវចម្អិនឲ្យបានល្អ រក្សាទុកដាក់ឲ្យបានស្អាត ដើម្បីរក្សាការពារបញ្ហាសុខភាព ដែលនាំដល់ការបាត់បង់ជីវិតដូចករណីនេះ។

សូមរម្លឹកថា ករណីប្រជាពលរដ្ឋ ៤ នាក់ពុលដង្កូវដួង ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ បាន​កើតឡើង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បណ្តាលឲ្យបុរសម្នាក់ស្លាប់ម្នាក់ ស្ថិតនៅក្នុងភូមិ​សែនគង់ ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ម៉ៅ លាន អាយុ ២៨ ឆ្នាំ និង៣​នាក់ផ្សេងទៀត មានឈ្មោះ ប៉ុយ វីន អាយុ២៨ឆ្នាំ និងក្មេងប្រុសឈ្មោះ ឌឹម សុភា អាយុ១៥ឆ្នាំ និង ឈ្មោះប្រាជ្ញ ពិសី អាយុ ៩ ឆ្នាំ៕

សាកសពបុរសដែលស្លាប់ដោយសារពុលដង្កូវដួង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៦ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម