Connect with us

ព័ត៌មានជាតិ

កម្ពុជា​និង​ឥណ្ឌា​ជា​ដៃគូ​ល្អ​ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ លើ​វិស័យ​សន្តិសុខ​និង​ការ​ពារជាតិ​​

បានផុស

នៅ

​លោកស្រី ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌា​ជា​ដៃគូ​ល្អ​ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក​លើ​វិស័យ​សន្តិសុខ​និង​ការពារជាតិ​ពិសេស​ មាន​ទំនាក់ទំនង​ដ៏​ល្អ និង​យូរលង់​មក​ហើយ​លើ​ផ្នែក​ការទូត សេដ្ឋកិច្ច និង​នយោបាយ ហើយ​តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​សកម្ម​នានា​លើ​ឆាក​អន្តរជាតិ ក្នុងនាម​ជា​ប្រទេស​ផ្លាស់ប្តូរ​ផ្នែក​អរិយធម៌ វប្បធម៌ និង​សាសនា ជា​ឫសគល់​ដ៏​ស៊ីជម្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Davyani Uttamkhobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្លែង​បែបនេះ ​ក្នុង​ជំនួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​កាលពី​ម្សិល​មិញ​ នៅ​ទី​ស្តី​ក្រសួង​ ខណៈ​ទទួល​បាន​កា​រ​អនុញ្ញាត​ពី លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ ដៃគូ​សន្ទនា បាន​លើកឡើង​នូវ​ខ្លឹមសារ​រួម​ស្ដីពី​ទំនាក់ទំនង​ដ៏​ល្អ និង​យូរលង់​រវាង​ប្រទេស​ទាំងពីរ​ទាំង​ផ្នែក​ការទូត សេដ្ឋកិច្ច និង​នយោបាយ។​

​លោកស្រី ​Davyani Uttamkhobragade ឯកអគ្គរដ្ឋទូត ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជា បានបង្ហាញ​នូវ​ការពេញចិត្ត ចំពោះ​ការបំពេញ​បេសកកម្ម​កា​រទូ​ត​នៅ​កម្ពុជា ហើយនឹង​ខិតខំ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ទាំង​សេដ្ឋកិច្ច និង​ការទូត ហើយ​ក្នុងនោះ​ក៏មាន​បញ្ហា​ថ្នាំ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ​ផងដែរ។ ជា​ចុងក្រោយ ភាគី​ទាំងពីរ​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញាចិត្ត​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​បញ្ហា​ចម្បង​មួយ​ចំនួន​ដូចជា​៖​ការទាក់ទាញ​ការវិនិយោគ​ពី​ឥណ្ឌា​មក​កម្ពុជា​បន្ថែម​ទៀត ជាពិសេស​លើ​វិស័យ កសិកម្ម សុខាភិបាល បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ ។​ល​។ ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស, ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI) និង​ការ​ជួយ​ដល់​ផ្នែក​មន្ទីរ​ពិសោធន៍, ការ​ទាញ​អត្ថប្រយោជន៍​ពី​កិច្ចសហប្រតិបត្តិការ Mekong-Ganga Cooperation ដើម្បី​ជួយ​ដល់​កម្ពុជា​ផ្នែក​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ការអភិវឌ្ឍន៍​អាជីវកម្ម​ជាដើម, ពិនិត្យ​លទ្ធភាព​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ឥណ្ឌា​ស្រប​ពេល ដែល​ប្រទេស​ទាំងពីរ​សម្រេច​បាន​រួចហើយ​នូវ​កិច្ចព្រមព្រៀង​ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​និង​ការពារជាតិ​។

​នា​ឱកាស​នោះ​ដែរ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ​បាន​ថ្លែង​នូវ​ការអំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​ កំពុងតែ​រង់ចាំ​ដូចជា កសិកម្ម​ដាំ​ល្មៀត ការ​កសាង​មន្ទីរពេទ្យ វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា ព័ត៌មាន ជាដើម៕ ​

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម