Connect with us

ព័ត៌មានជាតិ

ក្រុមការងារក្រសួងព័ត៌មាន រកឃើញព័ត៌មានមិនពិត ៣០ករណី អំឡុងពេលឃោសនាបោះឆ្នោត ៦ថ្ងៃ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអះអាងថា ក្រុមការងារត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលយុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ បានរកឃើញព័ត៌មានមិនពិតពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតចំនួន ៣០ករណី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្នាព័ត៌មាន និងសោតទស្សន៍ បានឲ្យដឹងថា ក្នុងរយៈពេល ៦ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមការងាររបស់លោក បានរកឃើញព័ត៌មាន​មិនពិត​ពាក់ព័ន្ធនឹងការឃោសនាចំនួន​ ៣០ករណី​ ហើយបាន​បញ្ជូន​ទៅ​ក្រុម​ការងារចាត់វិធានការចំនួន ២ករណី ដោយ ១ករណីតាមបណ្ដាញសង្គម Tik Tok និងមួយករណីទៀត តាមបណ្ដាញសង្គមហ្វេសប៊ុក។

លោក ផុស សុវណ្ណ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៧ ខែកក្កដានេះថា «ការងារនេះ ពីថ្ងៃទី ១ មកហ្នឹង ដូចជាមានតែ ៣០ករណីទេ ហើយយើងបានធ្វើការងារទៅតាមយន្ដការ ដែលយើងមានដូចជាប្រកាសអន្តរក្រសួងលេខ ១៧០ហ្នឹង គឺយើងបានបញ្ជូនទៅឲ្យសមត្ថកិច្ចមានវិធានការ គឺគណៈកម្មការដែលធ្វើការតាមមុខការរៀងៗខ្លួន អ្នកដែលមាន»។

សម្រាប់ព័ត៌មានមិនពិត ដែលត្រូវបានរកឃើញទាំង ៣០ករណីនោះ ប្រភពសុទ្ធតែមិនមានការចុះបញ្ជីនៅក្រសួងព័ត៌ មាន។ ដូច្នេះ ក្រុមការងាររបស់ក្រសួងព័ត៌មាន បានបញ្ជូនករណីទាំងនោះ ឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីតាមដាន និងមានវិធានការបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម