ព័ត៌មានជាតិ
ស្រះទឹកលើខ្នងភ្នំប្រាសាទព្រះវិហារ ល្បីស័ក្ដិសិទ្ធ សូម្បីអតីតក្សត្រថៃក៏ប្រើទឹកមន្តនោះបំពេញពិធីអភិសេក
ប្រាសាទព្រះវិហារ ជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលពីដើមមានឈ្មោះថា «ស្រីសិខរីស្វារៈ» ដែលប្រែថា «បារមីភ្នំ»។
បើតាមសៀវភៅស្ដីពី “កំណត់បញ្ហាព្រះវិហាររបស់គណៈបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា” ប្រចាំអង្គការសហប្រជាជាតិ ប្រាសាទព្រះវិហារ មានន័យថា «បុគ្គលជាទីគោរព» ឬមានន័យថា «អារាមជាទីគោរព»។ ប្រាសាទនេះ កសាងឡើងចន្លោះសតវត្សទី៩ ដល់សតវត្សទី១២ ដោយព្រះរាជាខ្មែរ ៤អង្គ លុះកាលវេលាក្រោយមក ក៏ត្រូវបានគេចាត់ទុកជាប្រាសាទដ៏ពិសិដ្ឋ ជាទីសក្ការៈដ៏ស័ក្ដិសិទ្ធ។
បើតាមដំណាលតគ្នាមក ស្រះទឹកបុរាណមួយ ដែលបុព្វបុរសខ្មែរយើងបានជីកនៅលើខ្នងភ្នំ ក្នុងបរិវេណប្រាសាទព្រះវិហារ ល្បីថាជាស្រះទឹកមន្តស័ក្ដិសិទ្ធ សម្រាប់យកទៅប្រើប្រាស់ពិធីសក្ការៈផ្សេងៗ ហើយសូម្បីតែអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ក៏ធ្លាប់បានប្រើទឹកពីស្រះនេះ ដើម្បីបំពេញពិធីអភិសេកឡើងគ្រងរាជ្យកាលពីថ្ងៃទី៩ ខែមិថុនា ក្នុងឆ្នាំ១៩៤៦ ផងដែរ។
ស្រះបុរាណនេះ ត្រូវបានទាំងប្រជាពលរដ្ឋខ្មែរ និងថៃ មានជំនឿខ្លាំងណាស់ ពិសេសនៅមុនពេលដែលជម្លោះដណ្តើម ប្រាសាទព្រះវិហារ រវាងកម្ពុជា និងថៃ កើតឡើង ប្រជាជនថៃតែងឡើងមកគោរពបួងសួងទៅតាមជំនឿរបស់ខ្លួនជារឿយៗ។ ទីតាំងស្រះបុរាណនេះ ស្ថិតនៅខាងឆ្វេងនៃព្រះថ្នល់ ចន្លោះគោបុរៈទី៤ និងគោបុរៈទី៥ មានទទឹងប្រវែង ១៦,៨០ ម៉ែត្រ និងបណ្តោយ ៣៧,៨០ ម៉ែត្រ ។
បើតាមឯកសារដោយសាស្ត្រាចារ្យបណ្ឌិត រស់ ចន្ទ្រាបុត្រ បញ្ជាក់ថា ថៃមិនដែលលាក់លៀមពីមហិច្ឆតាចង់បាន ប្រាសាទព្រះវិហារទេ ហើយតែងមានជម្លោះជាមួយខ្មែរជាច្រើនលើក ក្នុងបំណងចង់កាន់កាប់ប្រាសាទបុរាណខ្មែរមួយនេះ ដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារ មានទំហំបណ្ដោយ ៨០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ ស្ថិតនៅលើភ្នំព្រះវិហារដែលមានកម្ពស់ ៦២៥ម៉ែត្រ មានចំណោទខ្លាំងពីខាងកម្ពុជា និងរាងទេរពីខាងប្រទេសថៃ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ